ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 1:1 - ព្រះគម្ពីរខ្មែរសាកល

ឱ ឯកឧត្ដម​ថេវភីល​អើយ! ពិតណាស់ហើយ ខ្ញុំ​បាន​សរសេរ​ក្នុង​សៀវភៅ​ទីមួយ អំពី​កិច្ចការ​ទាំងអស់​ដែល​ព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​ធ្វើ និង​បង្រៀន

សូមមើលជំពូក

Khmer Christian Bible

ឱ​ លោក​ថេវភីល​អើយ! នៅ​ក្នុង​សៀវភៅ​ទីមួយ​ ខ្ញុំ​បាន​សរសេរ​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ចាប់ផ្ដើម​ធ្វើ​ និង​បង្រៀន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​លោក​ថេវ‌ភីល​អើយ នៅ​ក្នុង​សៀវ​ភៅ​ទី​មួយ ខ្ញុំ​បាន​សរសេរ​រៀប​រាប់​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេស៊ូវ​បាន​ចាប់​ផ្ដើម​ធ្វើ និង​បាន​បង្រៀន តាំង​ពី​ដំបូង​មក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ជម្រាប​មក​ឯក​ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​លោក​ថេវ‌ភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ បាន​ចាប់​តាំង​ធ្វើ​ហើយ​បង្រៀន

សូមមើលជំពូក

អាល់គីតាប

សូម​ជម្រាប​មក​ឯក​ឧត្ដម​ថេវភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក

សូមមើលជំពូក



កិច្ចការ 1:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


បន្ទាប់ពី​ថ្ងៃ​ទាំងនោះ អេលីសាបិត​ជា​ប្រពន្ធ​របស់​លោក​ក៏​មានផ្ទៃពោះ ហើយ​គាត់​លាក់ខ្លួន​ប្រាំ​ខែ ដោយ​ពោលថា​៖


ហើយខ្ញុំក៏​បាន​តាមដាន​រឿងរ៉ាវ​ទាំងអស់​យ៉ាងយកចិត្តទុកដាក់​តាំងពីដំបូងមក​ដែរ ហេតុនេះហើយបានជា​ខ្ញុំ​យល់ឃើញថា​គួរតែ​សរសេរ​តាមលំដាប់លំដោយ​ជូន​លោក


“បន្ទាប់មក បាវបម្រើ​នោះ​ជម្រាបថា​: ‘លោកម្ចាស់ អ្វីដែល​លោក​បង្គាប់ បាន​ធ្វើ​រួចហើយ ប៉ុន្តែ​នៅ​មាន​កន្លែង​អង្គុយ​ទៀត’។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​អ្វី​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី


“អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ស្ដាប់​ពាក្យ​ទាំងនេះ​: ព្រះយេស៊ូវ​អ្នកណាសារ៉ែត ជា​អ្នក​ដែល​ព្រះ​បាន​បញ្ជាក់​ដល់​អ្នករាល់គ្នា ដោយ​ព្រះចេស្ដា ការអស្ចារ្យ និង​ទីសម្គាល់​នានា ដែល​ព្រះ​ទ្រង់​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​ព្រះអង្គនេះ ដូចដែល​ខ្លួនអ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។