រាជ្យដ៏ថ្កុំថ្កើងរបស់ព្រះ1 ព្រះយេហូវ៉ាសោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។ 2 បល្ល័ង្ករបស់ព្រះអង្គបានតាំងនៅ តាំងពីបុរាណរៀងមក ព្រះអង្គគង់នៅតាំងពីអស់កល្ប។ 3 ៙ ឱព្រះយេហូវ៉ាអើយ ជំនន់បានជន់ឡើង ជំនន់បានបន្លឺសំឡេងឡើង គឺជំនន់បានបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។ 4 ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គមានមហិទ្ធិឫទ្ធិ ជាងសូរគ្រាំគ្រេងនៃមហាសាគរ គឺជាងរលកគំហុកនៃសមុទ្រ! 5 ៙ ឱព្រះយេហូវ៉ាអើយ បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ នៅអស់កល្បតរៀងទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia