ទំនុកតម្កើង 117 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទំនុកតម្កើង 117ពាក្យសរសើរតម្កើងសកល1 ជាតិសាសន៍ទាំងឡាយអើយ ចូរសរសីរតម្កើងព្រះយេហូវ៉ា! ប្រជាជនទាំងប៉ុន្មានអើយ ចូរលើកតម្កើងព្រះអង្គ! 2 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះយើង ធំធេងណាស់ ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះយេហូវ៉ា ស្ថិតស្ថេរអស់កល្បជានិច្ច។ ហាលេលូយ៉ា ! |