Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 117:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​យើង ធំ​ធេង​ណាស់ ហើយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌យេហូវ៉ា ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ហាលេលូយ៉ា !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​យើង​ធំធេង​ណាស់ រីឯ​សេចក្ដីពិតត្រង់​របស់​ព្រះយេហូវ៉ា​នៅអស់កល្បជានិច្ច​! ហាលេលូយ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​យើង​រហូត​ត​ទៅ។ ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ចំពោះ​យើង​រាល់​គ្នា នោះ​ធំ​ក្រៃ‌លែង ហើយ​សេចក្ដី​ពិត​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ដ្បិត​ទ្រង់​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ អុលឡោះ‌តាអាឡា​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​យើង​រហូត​ត​ទៅ។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 117:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។


ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ នៅ​ស្ថាន​ទាំង​នោះ ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។


សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ ជួប​គ្នា សេចក្ដី​សុចរិត និង​សេចក្ដី​សុខ​សាន្ត ថើប​គ្នា។


ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត មាត់​ទូល‌បង្គំ​នឹងប្រកាស ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


ព្រះ‌អង្គ​នឹង​សម្រេច​តាម​សេចក្ដី​ពិត​ដល់​យ៉ាកុប និង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ព្រះ‌អង្គ​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។


ព្រះ‌យេស៊ូវ‌គ្រីស្ទ​នេះ​ហើយ ដែលបាន​យាង​មក​ដោយ​ទឹក និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម​ផង។ ព្រះ‌វិញ្ញាណ​ជា​អ្នក​ធ្វើ​បន្ទាល់ ព្រោះ​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម