បញ្ជីរាយនាមពួកអ៊ីមុាំ និងពួកលេវី1 នេះជាបញ្ជីរាយនាមពួកអ៊ីមុាំ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា 2 លោកអម៉ារា លោកម៉ាលូក លោកហាធូស 3 លោកសេកានា លោករេហ៊ូម លោកម្រេម៉ូត 4 លោកអ៊ីដោ លោកគីនេថោន លោកអប៊ីយ៉ា 5 លោកមីយ៉ាមីន លោកម៉ាឌា លោកប៊ីលកា 6 លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា 7 លោកសាលូវ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកអ៊ីមុាំ និងពួកលេវីនៅជំនាន់លោកយេសួរ។ 8 ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចំរៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ 9 រីឯលោកបាកប៊ូគា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។ 10 លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា 11 លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាដួរ។ 12 នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមូស្ទី អ្នកដឹកនាំរបស់ក្រុមគ្រួសារអ៊ីមុាំមានរាយនាមដូចតទៅ: លោកមេរ៉ាយ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណានាជាមេដឹកនាំគ្រួសារយេរេមា 13 លោកមស៊ូឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណាន ជាមេដឹកនាំគ្រួសារអម៉ារា 14 លោកយ៉ូណាថានជាមេដឹកនាំគ្រួសារមេលីគូរ លោកយូសុះជាមេដឹកនាំគ្រួសារសេបានា 15 លោកអ័ឌណាជាមេដឹកនាំគ្រួសារហារីម លោកហេលកាយជាមេដឹកនាំគ្រួសារម៉េរ៉ាយ៉ូត 16 ណាពីសាការីយ៉ាជាមេដឹកនាំគ្រួសារអ៊ីដោ លោកមស៊ូឡាមជាមេដឹកនាំគ្រួសារគីនេថោន 17 លោកស៊ីកគ្រីជាមេដឹកនាំគ្រួសារអប៊ីយ៉ា…ជាមេដឹកនាំគ្រួសារពុនយ៉ាមីន លោកពីលថាយជាមេដឹកនាំគ្រួសារម៉ូអាឌា 18 លោកសាំមួរជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារសេម៉ាយ៉ា 19 លោកម៉ាថ្នាយជាមេដឹកនាំគ្រួសារយ៉ូយ៉ារីប លោកអ៊ូស៊ីជាមេដឹកនាំគ្រួសារយេដាយ៉ា 20 លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកហេប៊ើរជាមេដឹកនាំគ្រួសារអម៉ុក 21 លោកហាសាបយ៉ាជាមេដឹកនាំគ្រួសារហ៊ីលគីយ៉ា លោកនេថានេលជាមេដឹកនាំគ្រួសារយេដាយ៉ា។ 22 នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាដួរ ធ្វើជាមូស្ទីជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវី ជាមេលើក្រុមគ្រួសារ និងបញ្ជីរាយនាមក្រុមអ៊ីមុាំ រហូតដល់រជ្ជកាលស្តេចដារីយុស។ 23 ក្រុមលេវីដែលជាមេក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណាន ជាចៅរបស់លោកអេលីយ៉ាស៊ីប។ 24 មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងអុលឡោះតាអាឡា តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ស្តេចទត ជាអ្នកជំនិតរបស់អុលឡោះ។ 25 បន្ទាប់មក មានលោកម៉ាថានា លោកបាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និងលោកអ័កគូប ជាអ្នកយាមនៅមាត់ទ្វារម៉ាស្ជិទ។ 26 អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយអ៊ីមុាំអែសរ៉ាធ្វើជាបណ្ឌិតខាងហ៊ូកុំ។ ពិធីសម្ពោធកំពែងក្រុងយេរូសាឡឹម27 លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។ 28 ក្រុមចំរៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា 29 បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចំរៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ 30 ពួកអ៊ីមុាំ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។ 31 ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចំរៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្តាំ ឆ្ពោះទៅកាន់ទ្វារសំរាម។ 32 លោកហូសាយ៉ា និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ 33 បន្ទាប់មក លោកអសារ៉ា លោកអែសរ៉ា លោកមស៊ូឡាម 34 លោកយូដា លោកពុនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា 35 ពួកអ៊ីមុាំដែលកាន់ត្រែ លោកសាការីយ៉ា ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ 36 ព្រមទាំងបងប្អូនរបស់គាត់ គឺលោកសេម៉ាយ៉ា លោកអសារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ស្តេចទត ជាអ្នកជំនិតរបស់អុលឡោះ។ លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ដើរនៅខាងមុខគេ។ 37 ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីស្តេចទត តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ស្តេចទត រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។ 38 ក្រុមចំរៀងទីពីរដើរប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជាជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។ 39 បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។ 40 ក្រុមចំរៀងទាំងពីរនាំគ្នាឈប់នៅក្នុងដំណាក់របស់អុលឡោះ។ រីឯខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយ ក៏ឈប់នៅទីនោះ 41 រួមទាំងអ៊ីមុាំអេលាគីម ម៉ាសេយ៉ា ពុនយ៉ាមីន មីកាយ៉ា អេលីយ៉ូណាយ សាការី ហាណានា ដែលជាអ្នកផ្លុំត្រែ 42 ហើយក៏មានលោកម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និងលោកអេស៊ើរ។ ពេលនោះ ក្រុមចំរៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាហ៊ា។ 43 នៅថ្ងៃនោះ ប្រជាជនធ្វើគូរបានជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះអុលឡោះជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើសលប់។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សំរែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។ ចំណែករបស់ពួកអ៊ីមុាំ និងពួកលេវី44 នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកជូនជាជំនូនផលដំបូង ឬជំនូនមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដូចមានចែងទុកក្នុងហ៊ូកុំ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមអ៊ីមុាំ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន 45 គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលអុលឡោះជាម្ចាស់របស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចំរៀង ក្រុមយាមទ្វារដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូន បានចែងទុក។ 46 កាលពីជំនាន់ដើម គឺនៅជំនាន់ស្តេចទត និងលោកអេសាភ តែងតែមានគ្រូចំរៀងដឹកនាំក្រុមចំរៀង ច្រៀងសរសើរតម្កើង និងអរគុណអុលឡោះ។ 47 នៅជំនាន់លោកសូរ៉ូបាបិល និងជំនាន់លោកនេហេមា ប្រជាជនអ៊ីស្រអែលទាំងមូលតែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់ហារូនដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies