Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 12:35 - អាល់គីតាប

35 ពួក​អ៊ីមុាំ​ដែល​កាន់​ត្រែ លោក​សាកា‌រីយ៉ា ជា​កូន​របស់​លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគើរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ មាន​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ា‌យ៉ា សេម៉ា‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មី‌កាយ៉ា មី‌កាយ៉ាជា​កូន​សាគើរ សាគើរជា​កូន​អេសាភ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ពួក​បូជា‌ចារ្យ​ដែល​កាន់​ត្រែ លោក​សាកា‌រី ជា​កូន​របស់​លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគើរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ គឺ​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ាយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកាយ៉ាៗ ជា​កូន​សាគើរៗ ជា​កូន​អេសាភ

សូមមើលជំពូក ចម្លង




នេហេមា 12:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ​យូសុះ លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ​ដែល​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះតាម​បញ្ជា​របស់​ស្តេច។


មើល​ចុះ អុលឡោះនិង​ពួក​អ៊ីមុាំ​ដែល​បម្រើ​ទ្រង់​ស្ថិត​នៅ​ជា​មួយ​ពួក​យើង ហើយ​នាំ​មុខ​ពួក​យើង។ ពួក​អ៊ីមុាំ​ត្រៀម​ខ្លួន​នឹង​ផ្លុំ​ត្រែ ដើម្បី​ប្រកាស​វាយ​លុក​អ្នក​រាល់​គ្នា។ កូន​ចៅ​អ៊ីស្រ‌អែល​អើយ! ចូរ​កុំ​ធ្វើ​សឹក​ទល់​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ជា​ដាច់​ខាត!»។


រីឯ​ពួក​លេវី​ជា​អ្នក​ចំរៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បង​ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​អ៊ីមុាំ​មួយ​រយ​ម្ភៃ​នាក់ ឈរ​នៅ​ជា​មួយ​ក្រុម​ចំរៀង ទាំង​ផ្លុំ​ត្រែ​ផង។


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សម្រាប់​ពេល​ទូរអា លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។


លោក​យូដា លោក​ពុន‌យ៉ាមីន លោក​សេម៉ាយ៉ា លោក​យេរេមា


ព្រម​ទាំង​បង​ប្អូន​របស់​គាត់ គឺ​លោក​សេម៉ាយ៉ា លោក​អសា‌រាល លោក​មីឡា‌ឡាយ លោក​គីឡា‌ឡាយ លោក​ម៉ាអាយ លោក​នេថា‌នេល លោក​យូដា និង​លោក​ហាណានី។ លោក​ទាំង​នោះ​កាន់​ឧបករណ៍​តន្ដ្រី​របស់​ស្តេច​ទត ជា​អ្នក​ជំនិត​របស់​អុលឡោះ។ លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ ដើរ​នៅ​ខាង​មុខ​គេ។


ត្រូវ​ឲ្យ​អ៊ីមុាំ​ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​សម្រាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំ‌វិញ​ទី‌ក្រុង​ប្រាំ​ពីរ​ជុំ រួច​ឲ្យ​ក្រុម​អ៊ីមុាំ​ផ្លុំ​ស្នែង​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម