នេហេមា 12:26 - អាល់គីតាប26 អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយអ៊ីមុាំអែសរ៉ាធ្វើជាបណ្ឌិតខាងហ៊ូកុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នកទាំងនេះ រស់នៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងក្នុងគ្រានេហេមា ជាទេសាភិបាល និងអែសរ៉ា ដែលជាសង្ឃ និងជាស្មៀន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក នឹងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។ សូមមើលជំពូក |
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺហ៊ូកុំដែលអុលឡោះតាអាឡា ប្រទានមកឲ្យជនជាតិអ៊ីស្រអែលកាន់តាម។
ពេលប្រជាជនទាំងមូលឮបន្ទូលរបស់អុលឡោះដែលមាននៅក្នុងហ៊ូកុំ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា អ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយហ៊ូកុំ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។