អុលឡោះតាអាឡាមកជំនុំជម្រះផែនដីគីតាបសាបូរ។ 1 ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ដ្បិតទ្រង់បានធ្វើការអស្ចារ្យ ទ្រង់យកជ័យជំនះដោយកម្លាំង និងអំណាចដ៏វិសុទ្ធរបស់ទ្រង់។ 2 អុលឡោះតាអាឡាបានបង្ហាញការសង្គ្រោះរបស់ទ្រង់ ទ្រង់បានសំដែងឲ្យប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ទ្រង់។ 3 ទ្រង់តែងតែសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃអុលឡោះជាម្ចាស់របស់យើង។ 4 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡាដោយអំណរ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងច្រៀង គីតាបសាបូរ! គីតាបសាបូរ! 5 ចូរច្រៀង គីតាបសាបូរជូនអុលឡោះតាអាឡា ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ គីតាបសាបូរជូន អុលឡោះតាអាឡា 6 ចូរលើកតម្កើងទ្រង់ដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡា ជាស្តេច! 7 សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! 8 ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង 9 ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់មកគ្រប់គ្រងផែនដី ទ្រង់គ្រប់គ្រងផែនដីដោយយុត្តិធម៌ ទ្រង់គ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies