ទំនុកតម្កើង 98:2 - អាល់គីតាប2 អុលឡោះតាអាឡាបានបង្ហាញការសង្គ្រោះរបស់ទ្រង់ ទ្រង់បានសំដែងឲ្យប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ព្រះអង្គបានបើកបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គ នៅចំពោះភ្នែករបស់ប្រជាជាតិនានា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាបានសម្ដែងឲ្យស្គាល់ការសង្គ្រោះ របស់ព្រះអង្គ ព្រះអង្គបានបង្ហាញឲ្យសាសន៍នានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានសម្តែងឲ្យប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យស្គាល់សេចក្ដីសង្គ្រោះ របស់ទ្រង់ ទ្រង់ធ្វើឲ្យសេចក្ដីសុចរិតរបស់ទ្រង់បានប្រាកដច្បាស់ នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ សូមមើលជំពូក |
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។