យើងស្រណោះក្រុងស៊ីយ៉ូន1 យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូន ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។ 2 យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ 3 ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ សឹកបានសុំឲ្យយើងច្រៀង ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង ច្រៀងបទសប្បាយ គេពោលថា: «ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន ឲ្យយើងស្ដាប់ផង!»។ 4 តើឲ្យយើងយកបទតម្កើងអុលឡោះតាអាឡា មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត? 5 ឱក្រុងយេរូសាឡឹមអើយ បើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ! 6 ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ! 7 ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។ 8 រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ! 9 អ្នកណាចាប់កូនតូចៗរបស់ឯងបោកនឹងថ្ម អ្នកនោះមានសុភមង្គលហើយ! |
© 2014 United Bible Societies, UK.
United Bible Societies