Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 137:4 - អាល់គីតាប

4 តើ​ឲ្យ​យើង​យក​បទ​តម្កើង​អុលឡោះ‌តាអាឡា មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 តើ​យើង​ច្រៀង​ចម្រៀង​របស់​ព្រះយេហូវ៉ា​នៅ​ទឹកដី​បរទេស​ដូចម្តេចកើត​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ តើឲ្យ​យើង​ច្រៀង​បទ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់ មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​យើង​នឹង​ច្រៀង​បទ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​បាន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 137:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​យំ​សោក​សង្រេង កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ


ពេល​នោះ អ្នក​នឹង​រិះ‌គិត​ថា តើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំ ដ្បិត​ពី​មុន ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែក ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?


ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ជូនអុលឡោះ‌តាអាឡា គូរបាន​របស់​ពួក​គេ​មិន​គាប់​បំណង របស់​ទ្រង់​ឡើយ។ សាច់​នៃ​គូរបាន​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចំអែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ អុលឡោះ‌តាអាឡា​បាន​ឡើយ។


នៅ​ថ្ងៃ​នោះ សំរែក​ថ្ងូរ​នឹង​មក​ជំនួស ចំរៀង​សប្បាយ​នៅ​ក្នុង​ម៉ាស្ជិទ។ មាន​សាក‌សព​ពាស‌ពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម