ខ្ញុំដាស់ព្រះអាទិត្យឲ្យរះឡើងគីតាបសាបូររបស់ស្តេចទត។ 1 ឱអុលឡោះអើយ ខ្ញុំ ត្រៀមចិត្តគំនិតជាស្រេច! ខ្ញុំនឹងច្រៀង ខ្ញុំនឹងច្រៀង គីតាបសាបូរអស់ពីដួងចិត្ត! គីតាបសាបូរអស់ពីដួងចិត្ត! 2 ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ 3 ឱអុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើង ទ្រង់ក្នុងចំណោមប្រជាជនទាំងឡាយ ខ្ញុំនឹងច្រៀង គីតាបសាបូរ ជូនទ្រង់ក្នុងចំណោមប្រជាជាតិនានា គីតាបសាបូរ 4 ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ ខ្ពស់រហូតដល់ផ្ទៃមេឃ ហើយចិត្តស្មោះស្ម័គ្រ របស់ទ្រង់ខ្ពស់ដល់អាកាសវេហាស៍។ 5 ឱអុលឡោះអើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ទ្រង់នៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ទ្រង់ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល! 6 សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត! 7 អុលឡោះមានបន្ទូលពីទីសក្ការៈ របស់ទ្រង់មកថា: «យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ 8 កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ 9 ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាម ប្រឆាំងនឹងស្រុកភីលីស្ទីន!»។ 10 តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុង ដ៏រឹងមាំបាន? តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម? 11 ឱអុលឡោះអើយ! មានតែទ្រង់ទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់ឈប់ទៅជាមួយកងទ័ព យើងខ្ញុំទៀតហើយ។ 12 សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់ នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។ 13 បើអុលឡោះនៅជាមួយយើង នោះយើងនឹងមានជ័យជំនះ ដ្បិតទ្រង់នឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។ |
© 2014 United Bible Societies, UK.
United Bible Societies