ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លោកុ‌ប្បត្តិ 10 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
លោកុ‌ប្បត្តិ 10

ដើមប្រភពនៃប្រជាជាតិនានា

1 នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​: ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។

2 ពួក​កូនប្រុស​របស់​យ៉ាផែត មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស​។

3 ពួក​កូនប្រុស​របស់​កូមើរ មាន​អ័សក្នាស រីផាត និង​តូកាម៉ា​។

4 ពួក​កូនប្រុស​របស់​យ៉ាវ៉ាន មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម​។

5 ពី​អ្នកទាំងនេះ​ហើយ ដែល​ប្រជាជាតិ​តាម​តំបន់ឆ្នេរសមុទ្រ​បាន​បែកខ្ញែក​ទៅតាម​ស្រុក​របស់ខ្លួន គឺ​នីមួយៗ​បាន​បែកខ្ញែក​តាម​ភាសា និង​តាម​គ្រួសារ ទៅក្នុង​ប្រជាជាតិ​របស់ខ្លួន​។

6 ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។

7 ពួក​កូនប្រុស​របស់​គូស មាន​សាបា ហាវីឡា សាប់តា រ៉ាអាម៉ា និង​សាប់តិកា​។ ពួក​កូនប្រុស​របស់​រ៉ាអាម៉ា មាន​សេបា និង​ដេដាន់​។

8 គូស​បាន​បង្កើត​នីមរ៉ូឌ​ជា​អ្នក​ដំបូង​ដែល​ក្លាយជា​មនុស្ស​ខ្លាំងពូកែ​នៅលើ​ផែនដី​។

9 គាត់​ជា​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា ហេតុនេះហើយបានជា​មានពាក្យ​ពោលថា​៖ “ដូច​នីមរ៉ូឌ​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា”។

10 ការចាប់ផ្ដើម​នៃ​អាណាចក្រ​របស់គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ដែល​នៅក្នុង​ដែនដី​ស៊ីណើរ​។

11 គាត់​ចេញពី​ស្រុក​នោះ​ទៅ​អាស្ស៊ីរី ហើយ​សង់​នីនីវេ រេហូបូត កាឡាស

12 និង​រេសែន​ជា​ទីក្រុង​ធំ ដែល​នៅចន្លោះ​នីនីវេ និង​កាឡាស​។

13 មីសរ៉ែម​បង្កើត​ជនជាតិលូឌីម ជនជាតិអ័ណាមីម ជនជាតិលេហាប៊ីម ជនជាតិណាបធូហ៊ីម

14 ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម និង​ជនជាតិកាប់ថោរីម​; ជនជាតិភីលីស្ទីន​បាន​កើតចេញ​ពី​ជនជាតិកាសលូហ៊ីម​។

15 កាណាន​បង្កើត​ស៊ីដូន​ជា​កូនច្បង និង​ហេត

16 ព្រមទាំង​ជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី

17 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី

18 ជនជាតិអើវ៉ាឌ ជនជាតិសេម៉ារី និង​ជនជាតិហាម៉ាថ​។ ក្រោយមក អម្បូរ​របស់​ជនជាតិកាណាន​បាន​បែកខ្ញែក​គ្នា​។

19 ព្រំប្រទល់​របស់​ជនជាតិកាណាន គឺ​ចាប់ពី​ស៊ីដូន​ឆ្ពោះទៅ​កេរ៉ារ រហូតដល់​កាសា និង​ឆ្ពោះទៅ​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូតដល់​ឡាសា​។

20 អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​ហាំ តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។

21 រីឯ​សិម​ដែលជា​ដូនតា​នៃ​កូនចៅ​ទាំងអស់​របស់​ហេប៊ើរ ជា​បងប្រុស​របស់​យ៉ាផែត ក៏​បាន​បង្កើត​កូន​ដែរ​។

22 ពួក​កូនប្រុស​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និង​អើរ៉ាម​។

23 ពួក​កូនប្រុស​របស់​អើរ៉ាម មាន​អ៊ូស ហ៊ុល កេធើរ និង​ម៉ាស​។

24 អើប៉ាក់សាឌ​បង្កើត​សេឡា សេឡា​បង្កើត​ហេប៊ើរ

25 ហេប៊ើរ​បង្កើត​កូនប្រុស​ពីរ​នាក់ ម្នាក់​ឈ្មោះ​ផាលេក ពីព្រោះ​ផែនដី​បាន​បែកខ្ញែក​គ្នា​នៅ​ជំនាន់​គាត់ ហើយ​ប្អូនប្រុស​របស់គាត់​ឈ្មោះ​យ៉ុកថាន​។

26 យ៉ុកថាន​បង្កើត​អាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា

27 ហាដូរ៉ាម អ៊ូសាល ឌិកឡា

28 អូបាល អ័ប៊ីម៉ែល សេបា

29 អូភារ ហាវីឡា និង​យ៉ូបាប់​។ អ្នក​ទាំងអស់​នេះ​ហើយ ជា​កូនប្រុស​របស់​យ៉ុកថាន​។

30 ទីស្នាក់អាស្រ័យ​របស់ពួកគេ​គឺ​ចាប់ពី​មេសា​ឆ្ពោះទៅ​សេផារ រហូតដល់​តំបន់ភ្នំ​ខាងកើត​។

31 អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​សិម តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។

32 ទាំងនេះ​ហើយ ជា​ពូជអម្បូរ​របស់​ពួក​កូនប្រុស​ណូអេ តាម​វង្សត្រកូល​នៅក្នុង​ប្រជាជាតិ​របស់ពួកគេ ហើយ​ប្រជាជាតិ​នានា​បាន​បែកខ្ញែក​ទៅលើ​ផែនដី​ចេញពី​អ្នកទាំងនេះ ក្រោយពី​ទឹកជំនន់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative