ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 99 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 99

អរព្រះគុណព្រះដ៏វិសុទ្ធ

1 ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​! ព្រះអង្គ​គង់លើ​ចេរ៉ូប៊ីន ចូរឲ្យ​ផែនដី​រញ្ជួយ​!

2 ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​នៅ​ស៊ីយ៉ូន ព្រះអង្គ​ត្រូវបាន​លើកតម្កើង​លើ​ប្រជាជាតិ​ទាំងអស់​។

3 ចូរឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដែល​ធំឧត្ដម និង​គួរឲ្យកោតខ្លាច​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!

4 ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។

5 ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ហើយ​ថ្វាយបង្គំ​នៅទៀប​កំណល់​ព្រះបាទា​របស់ព្រះអង្គ​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!

6 ម៉ូសេ និង​អើរ៉ុន​នៅក្នុងចំណោម​បូជាចារ្យ​របស់ព្រះអង្គ ហើយ​សាំយូអែល​នៅក្នុងចំណោម​អ្នកដែល​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ​។ ពួកគេ​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ពួកគេ​។

7 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ពីក្នុង​បង្គោល​ពពក​; ពួកគេ​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ និង​បទបញ្ញត្តិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​។

8 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​បាន​ឆ្លើយ​នឹង​ពួកគេ​ហើយ​! ព្រះអង្គ​ជា​ព្រះ​ដែល​លើកលែងទោស​ឲ្យ​ពួកគេ ហើយ​ជា​អ្នកសងសឹក​ចំពោះ​ការប្រព្រឹត្ត​របស់ពួកគេ​។

9 ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ចូរ​ថ្វាយបង្គំ​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ជា​អង្គ​ដ៏វិសុទ្ធ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative