ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 76 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 76

ព្រះគួរឲ្យស្ញែងខ្លាច
ចម្រៀង​មួយ ជា​បទតម្កើង​របស់​អេសាភ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ​។

1 ព្រះ​ត្រូវបាន​ស្គាល់​នៅ​យូដា ព្រះនាម​របស់ព្រះអង្គ​ធំឧត្ដម​នៅ​អ៊ីស្រាអែល​។

2 ព្រះពន្លា​របស់ព្រះអង្គ​ស្ថិត​នៅ​សាឡិម ដំណាក់​របស់ព្រះអង្គ​ស្ថិត​នៅ​ស៊ីយ៉ូន​។

3 នៅ​ទីនោះ ព្រះអង្គ​បាន​បំបាក់​ព្រួញភ្លើង​ពី​ធ្នូ ព្រមទាំង​ខែល ដាវ និង​អាវុធចម្បាំង​ផង​។ សេឡា

4 ព្រះអង្គ​ភ្លឺត្រចះត្រចង់ ហើយ​ឧត្ដុង្គឧត្ដម​លើសជាង​ភ្នំ​នានា​នៃ​រំពា​។

5 ពួកអ្នកដែល​មាន​ចិត្ត​ក្លាហាន​ត្រូវគេ​ប្លន់ ពួកគេ​បាន​លង់លក់​ទៅក្នុង​ដំណេក​ហើយ គ្មាន​មនុស្ស​អង់អាច​ណា​អាច​លើក​ដៃ​របស់ខ្លួន​បាន​ឡើយ​។

6 ព្រះ​នៃ​យ៉ាកុប​អើយ ដោយ​ការស្ដីបន្ទោស​របស់ព្រះអង្គ អ្នកជិះរទេះចម្បាំង និង​សេះ​បាន​លង់លក់​អស់ហើយ​!

7 មានតែ​ព្រះអង្គ​ទេ ដែល​គួរឲ្យកោតខ្លាច​! នៅពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ តើ​នរណា​អាច​ឈរ​នៅចំពោះ​ព្រះអង្គ​បាន​?

8 ព្រះអង្គ​បាន​ប្រកាស​សាលក្រម​ពី​ស្ថានសួគ៌ ផែនដី​ក៏​ភ័យខ្លាច ហើយ​នៅស្ងៀម​;

9 ពេលនោះ ព្រះ​បាន​ក្រោកឡើង​ដើម្បី​សេចក្ដីយុត្តិធម៌ ដើម្បី​សង្គ្រោះ​មនុស្ស​តូចទាប​ទាំងអស់​នៅលើ​ផែនដី​។ សេឡា

10 សូម្បីតែ​កំហឹង​របស់​មនុស្ស​ក៏​នឹង​ធ្វើឲ្យ​គេ​សរសើរតម្កើង​ព្រះអង្គ​; ព្រះអង្គ​នឹង​ក្រវាត់​អង្គទ្រង់​ដោយ​អ្នកដែលនៅសល់​ពី​កំហឹង​។

11 ចូរ​បន់ ហើយ​លាបំណន់​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នករាល់គ្នា ចូរឲ្យ​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ នាំ​តង្វាយ​មក​ថ្វាយ​ព្រះអង្គដែល​គួរឲ្យកោតខ្លាច​ចុះ​!

12 ព្រះអង្គ​នឹង​ផ្ដាច់​វិញ្ញាណ​របស់​ពួក​អ្នកដឹកនាំ ព្រះអង្គ​ត្រូវបាន​កោតខ្លាច​ពី​បណ្ដា​ស្ដេច​នៃ​ផែនដី​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative