ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 70 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 70

អធិស្ឋានសុំព្រះឲ្យរំដោះជាប្រញាប់
បទតម្កើង ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង សម្រាប់​ជា​សេចក្ដី​រំលឹក​។

1 ឱ​ព្រះ​អើយ សូម​រំដោះ​ទូលបង្គំ​ផង​! ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!

2 សូមឲ្យ​អ្នកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​ទទួលការអាប់យស សូមឲ្យ​អ្នកដែល​ចង់ឲ្យ​ទូលបង្គំ​ជួប​មហន្តរាយ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។

3 សូមឲ្យ​អ្នកដែល​និយាយថា​៖ “ហាសហា​! ហាសហា​!” ត្រឡប់ទៅវិញ​ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ខ្លួន​។

4 សូមឲ្យ​អស់អ្នក​ដែល​ស្វែងរក​ព្រះអង្គ​បាន​រីករាយ និង​អរសប្បាយ​ក្នុង​ព្រះអង្គ សូមឲ្យ​អ្នកដែល​ស្រឡាញ់​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​និយាយ​ជានិច្ច​ថា​៖ “សូមឲ្យ​ព្រះ​ត្រូវបាន​លើកតម្កើង​!”។

5 ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត​; ឱ​ព្រះ​អើយ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative