ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 47 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 47

ព្រះជាព្រះមហាក្សត្រនៃយើង
បទតម្កើង​របស់​កូនចៅ​កូរ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ប្រជាជាតិ​ទាំងអស់​អើយ ចូរ​ទះដៃ​! ចូរ​ស្រែក​ដោយ​សម្រែកហ៊ោសប្បាយ​ដល់​ព្រះ​!

2 ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត គឺ​គួរឲ្យកោតខ្លាច ព្រះអង្គជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​ផែនដី​ទាំងមូល​។

3 ព្រះអង្គ​ទ្រង់​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​យើង ហើយ​បង្ក្រាប​ជាតិសាសន៍​ទាំងឡាយ​ឲ្យ​នៅក្រោម​ជើង​របស់យើង​។

4 ព្រះអង្គ​ទ្រង់​ជ្រើសរើស​សម្រាប់​យើង​នូវ​មរតក​របស់យើង គឺ​មោទនភាព​របស់​យ៉ាកុប​ជា​អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​។ សេឡា

5 ព្រះ​បាន​យាង​ឡើងទៅ​ដោយ​សម្រែកហ៊ោសប្បាយ ព្រះយេហូវ៉ា​យាង​ឡើងទៅ​ដោយ​សូរ​ស្នែង​។

6 ចូរ​ច្រៀងសរសើរតម្កើង​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​! ចូរ​ច្រៀងសរសើរតម្កើង​ព្រះមហាក្សត្រ​នៃយើង ចូរ​ច្រៀងសរសើរតម្កើង​!

7 ដ្បិត​ព្រះ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី​ទាំងមូល ចូរ​ច្រៀងសរសើរតម្កើង​ដោយទំនុក​ម៉ាស្គីល​!

8 ព្រះ​បាន​គ្រងរាជ្យ​លើ​ប្រជាជាតិ​នានា ព្រះ​បាន​គង់​លើ​បល្ល័ង្ក​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។

9 បណ្ដា​អភិជន​នៃ​ប្រជាជាតិ​នានា​ផ្ដុំគ្នា​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះ​នៃ​អ័ប្រាហាំ​។ ដ្បិត​ខែល​នៅលើ​ផែនដី​សុទ្ធតែ​ជារបស់​ព្រះ ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្លាំង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative