Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 47:6 - ព្រះគម្ពីរខ្មែរសាកល

6 ចូរ​ច្រៀងសរសើរតម្កើង​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​! ចូរ​ច្រៀងសរសើរតម្កើង​ព្រះមហាក្សត្រ​នៃយើង ចូរ​ច្រៀងសរសើរតម្កើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ ចូរ​ច្រៀង​សរសើរ! ចូរ​ច្រៀង​សរសើរ​តម្កើងព្រះ​មហា‌ក្សត្រ​នៃ​យើង ចូរ​ច្រៀង​សរសើរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌ជាម្ចាស់! ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌មហា‌ក្សត្រ​នៃ​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ ចូរ​ច្រៀង​សរសើរ​ចុះ ចូរ​ច្រៀង​សរសើរ​ដល់​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ ចូរ​ច្រៀង​សរសើរ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ជូន​អុលឡោះ​! ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ ជូន​ស្តេច​នៃ​យើង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 47:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!


ដ្បិត​ខែល​របស់យើងខ្ញុំ​ជារបស់​ព្រះយេហូវ៉ា ហើយ​ព្រះមហាក្សត្រ​របស់យើងខ្ញុំ​ជារបស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


នៅខាងលើ​ព្រះសិរ​របស់​ព្រះអង្គ ពួកគេ​បិទ​ផ្លាកសញ្ញា​អំពី​ទោស​របស់​ព្រះអង្គ ដែល​មាន​សរសេរ​ថា “នេះ​ជា​យេស៊ូវ ស្ដេចនៃជនជាតិយូដា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម