ចូរសរសើរតម្កើងព្រះយេហូវ៉ា1 ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅលំហអាកាសនៃឫទ្ធានុភាពរបស់ព្រះអង្គ! 2 ចូរសរសើរតម្កើងព្រះអង្គចំពោះកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គចំពោះអានុភាពដ៏បរិបូររបស់ព្រះអង្គ! 3 ចូរសរសើរតម្កើងព្រះអង្គដោយសូរស្នែង ចូរសរសើរតម្កើងព្រះអង្គដោយពិណបុរាណ និងពិណហាប! 4 ចូរសរសើរតម្កើងព្រះអង្គដោយក្រាប់ និងការរាំសប្បាយ ចូរសរសើរតម្កើងព្រះអង្គដោយគ្រឿងតន្ត្រីមានខ្សែ និងខ្លុយ! 5 ចូរសរសើរតម្កើងព្រះអង្គដោយការវាយឆាប ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងឆាបយ៉ាងកងរំពង! 6 ចូរឲ្យអ្វីៗទាំងអស់ដែលមានខ្យល់ដង្ហើមសរសើរតម្កើងព្រះយេហូវ៉ា! ហាលេលូយ៉ា!៕៚ |