ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 14 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 14

សេចក្ដីអាក្រក់របស់មនុស្សឆោតល្ងង់
បទតម្កើង ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 មនុស្ស​ឆោតល្ងង់​និយាយ​ក្នុងចិត្ត​របស់ខ្លួន​ថា​៖ “គ្មាន​ព្រះ​ទេ​!”។ ពួកគេ​ខូចអាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​គួរឲ្យស្អប់ខ្ពើម​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ​។

2 ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ស្ថានសួគ៌​ទៅលើ​មនុស្សលោក ដើម្បីឲ្យ​ឃើញថា​តើ​មាន​អ្នកដែល​មានប្រាជ្ញា ដែល​ស្វែងរក​ព្រះ​ឬយ៉ាងណា​។

3 មនុស្ស​គ្រប់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាស្មោកគ្រោក​ដូចៗគ្នា​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​!

4 អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត ដែល​ត្របាក់ស៊ី​ប្រជារាស្ត្រ​របស់យើង​ដូច​ត្របាក់ស៊ី​អាហារ ក៏មិន​ហៅរក​ព្រះយេហូវ៉ា តើ​ខ្លួនពួកគេ​មិន​ដឹង​ទេ​ឬ​?

5 នៅ​ទីនោះ ពួកគេ​តក់ស្លុតយ៉ាងខ្លាំង ដ្បិត​ព្រះ​គង់នៅ​ជាមួយ​ជំនាន់​នៃ​មនុស្ស​សុចរិត​។

6 អ្នករាល់គ្នា​បង្អាប់​ដំបូន្មាន​របស់​មនុស្ស​ទ័លក្រ ដោយព្រោះ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ពួកគេ​។

7 ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះយេហូវ៉ា​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative