ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 125 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 125

លំនឹងរបស់អ៊ីស្រាអែល
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។

2 ដូចដែល​ភ្នំ​នៅជុំវិញ​យេរូសាឡិម​ជាយ៉ាងណា ព្រះយេហូវ៉ា​ក៏​គង់​នៅជុំវិញ​ប្រជារាស្ត្រ​របស់ព្រះអង្គ​យ៉ាងនោះដែរ ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។

3 ដំបងរាជ្យ​នៃ​សេចក្ដីអាក្រក់​នឹង​មិន​ស្ថិតនៅ​លើ​ទឹកដីដែលជា​ចំណែក​របស់​មនុស្ស​សុចរិត​ឡើយ ក្រែងលោ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​រក​អំពើទុច្ចរិត​។

4 ព្រះយេហូវ៉ា​អើយ សូម​ប្រព្រឹត្តល្អ​ដល់​មនុស្ស​ល្អ និង​ដល់​មនុស្ស​ទៀងត្រង់​ក្នុង​ចិត្ត​ផង​!

5 រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative