ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពេត្រុស 3:14 - Khmer Christian Bible

ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយព្រោះ​អ្នករាល់គ្នា​កំពុង​រង់ចាំ​ការទាំងនេះ ចូរ​ខំប្រឹង​ឲ្យ​ព្រះ​បាន​ទត​ឃើញថា​អ្នករាល់គ្នា​ឥតប្រឡាក់ និង​ឥតសៅហ្មង ទាំងមាន​សេចក្ដីសុខសាន្ត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ដើម្បី​ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​រស់​នៅ​ដោយ​សុខសាន្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឃើញ​ថា បងប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បងប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង​ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​អុលឡោះ​ឃើញ​ថា បង​ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង​ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ដ។

សូមមើលជំពូក



២ ពេត្រុស 3:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ បើ​គេ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះអង្គ​នៅ​ទីរហោឋាន​ នោះ​កុំ​ចេញ​ទៅ​ឲ្យ​សោះ​ ឬ​ថា​ មើល៍​ ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ នោះ​កុំ​ជឿ​ឲ្យ​សោះ​


នៅ​ពេល​នោះ​ ពួក​នាង​ក៏​ភ្ញាក់​ពី​ដេក​ទាំង​អស់​គ្នា​ ហើយ​រៀបចំ​ចង្កៀង​រៀងៗ​ខ្លួន។​


មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​ដូច្នេះ។​


«ឱ​ព្រះអម្ចាស់​អើយ!​ សូម​ដក​យក​បាវបម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅ​ពេល​ឥឡូវ​នេះ​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។​


ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​ដល់​ទី​បំផុត​ដោយ​ឥត​បន្ទោស​បាន​ទៀត​ផង​ នៅ​ក្នុង​ថ្ងៃ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​


នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​មនុស្ស​ដែល​ស្លូត​ត្រង់​ ឥត​បន្ទោស​បាន​ និង​ជា​កូន​របស់​ព្រះជាម្ចាស់​ដែល​គ្មាន​កំហុស​នៅ​កណ្ដាល​ចំណោម​ជំនាន់​មនុស្ស​ដែល​វៀចវេរ​ ហើយ​ខិល​ខូច​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ចាំង​ពន្លឺ​ក្នុង​ចំណោម​ពួកគេ​ ដូច​ជា​ពន្លឺ​ចាំង​មក​ក្នុង​ពិភព​លោក​នេះ​


ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​


និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​


សូម​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង​ ហើយ​រក្សា​ព្រលឹង​ វិញ្ញាណ​ និង​រូបកាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​ឥត​បន្ទោស​បាន​ រហូត​ដល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក។​


ចូរ​កាន់​តាម​បញ្ញត្ដិ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ ឥត​បន្ទោស​បាន​រហូត​ដល់​ពេល​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​


ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង​ ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ​ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​ គឺ​សង្គ្រោះអស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។​


រីឯ​សាសនា​បរិសុទ្ធ​ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ​ គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​ និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។


ក៏​ដើម្បី​ឲ្យ​ជំនឿ​របស់​អ្នក​រាល់គ្នា​ដែល​វិសេស​ជាង​មាស​ដែល​តែងតែ​ខូច​ ទោះបី​បាន​សាក​ដោយ​សារ​ភ្លើង​ក៏ដោយ​ ឃើញថា​ស្មោះត្រង់​ និង​បាន​ទទួល​ការ​សរសើរ​ សិរី​រុងរឿង​ និង​កិត្ដិយស​នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូ​គ្រិស្ដ​យាង​មក។​


ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​


ហើយ​ដូច​នៅ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ គាត់​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​


អស់​អ្នក​ដែល​មាន​សង្ឃឹម​លើ​ព្រះអង្គ​ដូច្នេះ​ នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ ដូច​ជា​ព្រះអង្គ​បរិសុទ្ធ​ដែរ។​