ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
២ ថែស្សាឡូនីច 2:14 - Khmer Christian Bible ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់សេចក្ដីសង្គ្រោះនេះតាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរខ្មែរសាកល ព្រះបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង តាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ដោយសារដំណឹងល្អរបស់យើង គឺសម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីទាំងនោះ ដោយសារដំណឹងល្អនៃយើងខ្ញុំ ប្រយោជន៍ឲ្យបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង អាល់គីតាប អុលឡោះត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ |
ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
សិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ខ្ញុំបានឲ្យពួកគេ ដើម្បីឲ្យពួកគេបានត្រលប់ជាតែមួយដូចយើងជាតែមួយដែរ
ឱព្រះវរបិតាអើយ! ខ្ញុំច ង់ឲ្យអស់អ្នកដែលព្រះអ ង្គបានប្រទានឲ្យខ្ញុំ នៅជាមួយខ្ញុំក្នុងកន្លែងដែលខ្ញុំនៅដើម្បីឲ្យពួកគេឃើញសិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ដ្បិតព្រះអង្គបានស្រឡាញ់ខ្ញុំតាំងពីមុនកំណើតលោកិយ។
ព្រះជាម្ចាស់មានសមត្ថភាពធ្វើឲ្យអ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំ គឺជាសេចក្ដីប្រកាសអំពីព្រះយេស៊ូគ្រិស្ដ ស្របតាមការបើកសំដែងអំពីអាថ៌កំបាំងដែលបានលាក់ទុកជាយូរមកហើយ
នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។
បើយើងជាកូន យើងជាអ្នកស្នងមរតក គឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់ ហើយជាអ្នកស្នងមរតករួមជាមួយព្រះគ្រិស្ដដែរ។ បើយើងរងទុក្ខវេទនាជាមួយព្រះគ្រិស្ដ ក៏យើងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
ហើយឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា សេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាយ៉ាងណា មរតករបស់ព្រះអង្គនៅក្នុងពួកបរិសុទ្ធមានសិរីរុងរឿងដ៏បរិបូរជាយ៉ាងណា
ដ្បិតដំណឹងល្អរបស់យើងមិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្តបែបណានៅក្នុងចំណោមអ្នករាល់គ្នា។
គឺយើងបានទូន្មាន លើកទឹកចិត្ដ ហើយជម្រុញអ្នករាល់គ្នាឲ្យរស់នៅតាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងនគរ និងសិរីរុងរឿងរបស់ព្រះអង្គ។
បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ
បន្ទាប់ពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលកន្លងមក ព្រះជាម្ចាស់ដ៏មានព្រះគុណគ្រប់បែបយ៉ាងដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ឲ្យមាំមួន ឲ្យមានកម្លាំង និងឲ្យអ្នករាល់គ្នារឹងមាំឡើង។
ដ្បិតព្រះចេស្ដារបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើងឲ្យមកឯសិរីរុងរឿង និងសេចក្ដីល្អរបស់ព្រះអង្គផ្ទាល់
ក្រុងនោះមិនត្រូវការដួងអាទិត្យ ឬលោកខែដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បានបំភ្លឺក្រុងនោះហើយ រីឯកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើងនៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះវរបិតារបស់យើងនៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។