អ្នកណាធ្វើខុស អ្នកនោះនឹងទទួលផលតាមដែលធ្វើខុស ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។
២ ថែស្សាឡូនីច 1:6 - Khmer Christian Bible ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ ព្រះគម្ពីរខ្មែរសាកល ដ្បិតជាសេចក្ដីសុចរិតយុត្តិធម៌សម្រាប់ព្រះ ដែលសងទុក្ខវេទនាដល់ពួកដែលធ្វើទុក្ខអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នក ដែលធ្វើឲ្យបងប្អូនវេទនា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា អាល់គីតាប អុលឡោះនឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺទ្រង់នាំទុក្ខវេទនា យកមកសងពួកអ្នកដែលធ្វើឲ្យបងប្អូនវេទនា |
អ្នកណាធ្វើខុស អ្នកនោះនឹងទទួលផលតាមដែលធ្វើខុស ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។
ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើតទៅទៀតនោះ។
ប្រទេសទាំងឡាយមានកំហឹង ប៉ុន្ដែសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ ជាពេលកំណត់ដែលត្រូវជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកបាវបម្រើរបស់ព្រះអង្គ ដល់ពួកអ្នកនាំព្រះបន្ទូល ដល់ពួកបរិសុទ្ធ និងដល់ពួកអ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ ទាំងតូច ទាំងធំ ព្រមទាំងបំផ្លាញពួកអ្នកដែលបំផ្លាញផែនដីផង»។
ឱព្រះអម្ចាស់អើយ! តើមានអ្នកណាមិនកោតខ្លាច ហើយមិនថ្វាយសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះដែលបរិសុទ្ធ។ ជនជាតិទាំងអស់នឹងចូលមក ហើយថ្វាយបង្គំព្រះអង្គ ព្រោះសេចក្ដីសុចរិតរបស់ព្រះអង្គបានសំដែងឲ្យឃើញហើយ»។
ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។
ហើយនៅក្នុងអ្នកក៏ឃើញមានឈាមរបស់ពួកអ្នកនាំព្រះបន្ទូល ឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវបានគេសម្លាប់នៅលើផែនដី»។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត ពីព្រោះព្រះអង្គបានជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលបានបំផ្លាញផែនដីដោយសារអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គក៏បានសងសឹកឲ្យឈាមរបស់ពួកបាវបម្រើរបស់ព្រះអង្គដែលបានស្លាប់ដោយសារដៃរបស់នាងដែរ»។
អ្នកទាំងនោះស្រែកដោយសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ និងយុត្ដិធម៌អើយ! តើពេលណាទើបព្រះអង្គជំនុំជម្រះពួកអ្នកដែលរស់នៅលើផែនដី ហើយសងសឹកឲ្យឈាមរបស់យើង?»