២ ថែស្សាឡូនីច 1:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នក ដែលធ្វើឲ្យបងប្អូនវេទនា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ដ្បិតជាសេចក្ដីសុចរិតយុត្តិធម៌សម្រាប់ព្រះ ដែលសងទុក្ខវេទនាដល់ពួកដែលធ្វើទុក្ខអ្នករាល់គ្នា សូមមើលជំពូកKhmer Christian Bible6 ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា សូមមើលជំពូកអាល់គីតាប6 អុលឡោះនឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺទ្រង់នាំទុក្ខវេទនា យកមកសងពួកអ្នកដែលធ្វើឲ្យបងប្អូនវេទនា សូមមើលជំពូក |
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ ក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ* និងដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។