លុះភ្លឺឡើង ក៏ឃើញដីគោកដែលពួកគេមិនបានស្គាល់ ប៉ុន្ដែមានឆកសមុទ្រ និងឆ្នេរខ្សាច់មួយ ដូច្នេះ ពួកគេក៏សម្រេចចិត្ដឲ្យសំពៅកឿងនៅទីនោះ ប្រសិនបើអាចបាន
២ កូរិនថូស 1:13 - Khmer Christian Bible យើងមិនសរសេរអ្វីផ្សេងមកអ្នករាល់គ្នាទេ លើកលែងតែអ្វីដែលអ្នករាល់គ្នាអាចអាន ឬអាចយល់បានប៉ុណ្ណោះ ព្រះគម្ពីរខ្មែរសាកល តាមពិត យើងសរសេរមកអ្នករាល់គ្នា មិនមែនជាអ្វីផ្សេង ក្រៅពីអ្វីដែលអ្នករាល់គ្នាអាចអាន និងយល់បាននោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ច្បាស់ទាំងស្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងមិនសរសេរសេចក្តីណាផ្សេង ក្រៅពីសេចក្តីដែលអ្នករាល់គ្នាអាចអាន និងអាចយល់បាននោះឡើយ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់សព្វគ្រប់ រហូតដល់ចុងបញ្ចប់មិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំមិនសរសេរសេចក្ដីណាផ្សេងទៀត ផ្ញើមកអ្នករាល់គ្នា ក្រៅពីសេចក្ដីដែលបានអានមើល នឹងយល់ព្រមហើយនោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ព្រមតាមសេចក្ដីនោះឯង ដរាបដល់ចុងបំផុតដែរ អាល់គីតាប យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថា បងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន |
លុះភ្លឺឡើង ក៏ឃើញដីគោកដែលពួកគេមិនបានស្គាល់ ប៉ុន្ដែមានឆកសមុទ្រ និងឆ្នេរខ្សាច់មួយ ដូច្នេះ ពួកគេក៏សម្រេចចិត្ដឲ្យសំពៅកឿងនៅទីនោះ ប្រសិនបើអាចបាន
ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
ហេតុនេះហើយ ដោយស្គាល់ពីការកោតខ្លាចព្រះអម្ចាស់ បានជាយើងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ។ យើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំក៏សង្ឃឹមថា បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។
ដូច្នេះ សូមឲ្យការរួមចំណែកខាងឯជំនឿរបស់អ្នកមានប្រសិទ្ធភាពឡើង ដើម្បីឲ្យបានយល់ដឹងអំពីការល្អទាំងអស់ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រិស្ដ។