ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ថែស្សាឡូនីច 2:14 - Khmer Christian Bible

បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​នៅ​ស្រុក​យូដា​ ដ្បិត​អ្នក​រាល់គ្នា​បាន​ទទួល​រងទុក្ខ​ពី‍​ជន​រួម​ជាតិ​របស់​ខ្លួន​ដូច​ដែល​ក្រុមជំនុំ​ទាំង​នោះ​បាន​ទទួល​ពី​ជនជាតិ​យូដា​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​ក្រុមជំនុំ​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​នៅ​យូឌា ពីព្រោះ​អ្នករាល់គ្នា​បាន​រងទុក្ខ​ដូចគ្នា​ពី​ជនរួមជាតិ​របស់អ្នករាល់គ្នា ដូចដែល​ក្រុមជំនុំនៅយូឌា​បាន​រងទុក្ខ​ពី​ពួក​ជនជាតិយូដា​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ បងប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​នោះ​ដែរ ដ្បិត​បងប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បងប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ បង​ប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នោះ​ដែរ ដ្បិត​បង​ប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បង​ប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។

សូមមើលជំពូក



១ ថែស្សាឡូនីច 2:14
26 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​


ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រី​មាន​មុខ​មាត់​ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ និង​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុង​នោះ​ ពួកគេ​ក៏​លើក​គ្នា​បៀតបៀន​លោក​ប៉ូល​ និង​លោក​បារណាបាស​ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។​


ពេល​នោះ​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ ព្រោះ​ស្មាន​ថា​ គាត់​ស្លាប់​ហើយ​


ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍​ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។​


ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​


កាល​ពួក​ជនជាតិ​យូដា​ និង​ពួក​សាសន៍​ដទៃ​ ព្រមទាំង​ពួក​មេ​ដឹកនាំ​របស់​ពួកគេ​ឃុបឃិត​គ្នា​ចង់​ធ្វើ​បាប​ និង​គប់​ពួកគាត់​នឹង​ដុំ​ថ្ម​


ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​ លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​ និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត​


ប៉ុន្ដែ​ នៅពេល​លោក​កាលីយ៉ូ​ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ​ ជនជាតិ​យូដា​បាន​បះបោរ​ព្រមគ្នា​ប្រឆាំង​លោក​ប៉ូល​ ហើយ​នាំ​គាត់​ទៅ​សាលា​ក្ដី​


រីឯ​លោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។​ នៅ​ថ្ងៃ​នោះ​មាន​ការ​បៀតបៀន​ជា​ខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​អ្នកជឿ​ទាំង​អស់​បាន​ខ្ចាត់ខ្ចាយ​ទៅ​ពាសពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​ និង​ស្រុក​សាម៉ារី​ លើកលែង​តែ​ពួក​សាវក។​


រីឯ​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។​


នៅ​ពេល​នោះ​ លោក​សុល​នៅ​តែ​ក្ដៅ​គគុក​ក្នុង​ការ​គំរាម​កំហែង​ និង​ការ​សម្លាប់​ពួក​សិស្ស​របស់​ព្រះអម្ចាស់​ ដូច្នេះ​គាត់​ក៏​ទៅ​ជួប​សម្ដេច​សង្ឃ​


​ពេល​នោះ​លោក​អាណានាស​ឆ្លើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ឮ​មនុស្ស​ជាច្រើន​និយាយ​អំពី​ម្នាក់​នេះ​ថា​ គាត់​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​


ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​


សូម​កុំ​ឲ្យ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ជំពប់​ដួល​ឡើយ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


​ចូរ​ឲ្យ​ម្នាក់ៗ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ម្នាក់ៗ​ចុះ​ ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។​


តែ​ក្រុមជំនុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ស្រុក​យូដា​មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ​


ខ្ញុំ​ប៉ូល​ ស៊ីលវ៉ាន​ និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ។​


អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​យើង​ និង​តាម​ព្រះអម្ចាស់​ គឺ​អ្នក​រាល់គ្នា​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ពេល​ដែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ផង​


កាល​យើង​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ យើង​នឹង​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​ការ​នោះ​ក៏​កើត​ឡើង​មែន​ ដូច​ដែល​អ្នក​រាល់គ្នា​ដឹង​ស្រាប់។​


ខ្ញុំ​ប៉ូល​ ស៊ីលវ៉ាន​ និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​


ដូច្នេះ​ហើយ​បាន​ជា​យើង​អួត​អំពី​អ្នក​រាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ជំនឿ​ និង​ការ​ស៊ូទ្រាំ​ ដែល​អ្នក​រាល់គ្នា​មាន​នៅ​ក្នុង​ការ​បៀតបៀន​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​