Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 1:6 - Khmer Christian Bible

6 អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​យើង​ និង​តាម​ព្រះអម្ចាស់​ គឺ​អ្នក​រាល់គ្នា​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ពេល​ដែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​យើង និង​ព្រះអម្ចាស់ ដោយ​បាន​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​រាល់​គ្នា​ក៏​បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះ‌អម្ចាស់ ដ្បិត​ទោះបើ​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​អំណរ មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បងប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​ព្រះ‌អម្ចាស់ គឺ​ទោះ​បី​បងប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​មាន​អំណរ​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​នឹង​ព្រះ‌អម្ចាស់ ដោយ​បាន​ទទួល​ព្រះ‌បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បង​ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​អ៊ីសា‌ជាអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​ទាំង​មាន​អំណរ មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែរ។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 1:6
33 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង​ខ្លួង​ឯង​ ហើយ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ចុះ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​


រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ​ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។​


ពេល​នោះ​ ពួក​សាវក​បាន​ចេញ​ពី​អង្គ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កំពូល​ ទាំង​អរ​សប្បាយ​ចំពោះ​ការ​ដែល​ត្រូវ​បាន​គេ​រាប់​ថា​ជា​អ្នក​ស័ក្ដិសម​ទទួល​សេចក្ដី​ដំណៀល​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះអង្គ​


ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​


ដូច្នេះ​ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​បំពេញ​អ្នក​រាល់គ្នា​ដោយ​អំណរ​គ្រប់​បែបយ៉ាង​ និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ចូរ​យក​គំរូ​តាម​ខ្ញុំ​ដូច​ដែល​ខ្ញុំ​យក​គំរូ​តាម​ព្រះគ្រិស្ដ​ចុះ​


ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅ​ក្នុង​គ្រប់ការ​ទាំង​អស់​ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​


ដូច្នេះ​ ខ្ញុំ​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​យក​គំរូ​តាម​ខ្ញុំ​ចុះ​


ជា​អ្នក​ព្រួយចិត្ដ​ ប៉ុន្ដែ​ត្រេកអរ​ជានិច្ច​ ជា​អ្នក​ក្រ​ក្សត់​ ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចម្រុង​ចម្រើន​ ជា​អ្នក​គ្មាន​អ្វី​សោះ​ ប៉ុន្ដែ​មាន​សព្វ​គ្រប់។​


ហើយ​ហួស​ពី​ការ​ស្មាន​របស់​យើង​ ​មុន​ដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់​ បន្ទាប់​មក​ដល់​យើងដែរ​ តាម​បំណង​របស់​ព្រះជាម្ចាស់។​


រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ​ គឺ​សេចក្ដី​ស្រឡាញ់​ អំណរ​ សេចក្ដី​សុខសាន្ដ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ​ ភាព​ស្មោះ​ត្រង់​


ដូច្នេះ​ ចូរ​យក​តម្រាប់​តាម​ព្រះជាម្ចាស់​ដូច​ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​ចុះ​


បងប្អូន​អើយ!​ ចូរ​យក​តម្រាប់​តាម​ខ្ញុំ​ ហើយ​សង្កេត​មើល​ពួកអ្នក​រស់នៅ​តាម​គំរូ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​យើង​


ដូច្នេះ​ហើយ​បាន​ជា​យើង​អួត​អំពី​អ្នក​រាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ជំនឿ​ និង​ការ​ស៊ូទ្រាំ​ ដែល​អ្នក​រាល់គ្នា​មាន​នៅ​ក្នុង​ការ​បៀតបៀន​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​


ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ត្រូវ​យក​តម្រាប់​តាម​យើង​របៀប​ណា​ ព្រោះ​យើង​មិន​បាន​រស់នៅ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទេ​


នេះ​មិន​មែន​មាន​ន័យ​ថា​ យើង​គ្មាន​សិទ្ធិ​នោះ​ទេ​ គឺ​យើង​ធ្វើ​ជា​គំរូ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​យក​តម្រាប់​តាម​យើង‍​វិញ​


ចូរ​ប្រកាស​ព្រះបន្ទូល​ ហើយ​ខិតខំ​ប្រកាស​មិន​ថា​ ត្រូវ​ពេល​ ឬ​ខុស​ពេល​ឡើយ​ ចូរ​ទូន្មាន​ ស្តី​បន្ទោស​ លើក​ទឹកចិត្ត​ និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែប​យ៉ាង​


ព្រោះ​អ្នក​រាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ ហើយ​នៅ​ស្ថិតស្ថេរ​រហូត។​


ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ដ​រីករាយ​យ៉ាង​ខ្លាំង​ ទោះ​ជា​ពេល​នេះ​ អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​ដោយ​សារ​សេចក្ដី​ល្បួង​ផ្សេងៗ​ក្ដី


អ្នក​រាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ស្រឡាញ់​ព្រះអង្គ​ ហើយ​ទោះបី​ពេល​នេះ​ អ្នក​រាល់គ្នា​មិន​ទាន់​បាន​ឃើញ​ព្រះអង្គ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ ទាំង​មាន​អំណរ​ដ៏​រក​ថ្លែង​ពុំ​បាន​ និង​អំណរ​ដ៏​រុងរឿង​


បើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ប្ដូរផ្ដាច់​ប្រព្រឹត្ដ​ល្អ​ តើ​អ្នកណា​នឹង​ធ្វើបាប​អ្នក​រាល់គ្នា?​


ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​ត្រាប់​តាម​សេចក្ដី​ល្អ​ កុំ​ឲ្យត្រាប់​តាម​សេចក្ដី​អាក្រក់​ឡើយ​ អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ អ្នក​នោះ​មក​ពី​ព្រះជាម្ចាស់​ហើយ​ រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​អាក្រក់​វិញ​ អ្នក​នោះ​មិន​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម