កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ហេព្រើរ 5:9 - Khmer Christian Bible បន្ទាប់ពីព្រះអង្គគ្រប់លក្ខណ៍ហើយ ព្រះអង្គក៏ត្រលប់ជាប្រភពនៃសេចក្ដីសង្គ្រោះអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល នៅពេលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ហើយ ព្រះអង្គបានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ អាល់គីតាប បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់ |
កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍ ខ្ញុំបណ្ដេញអារក្ស ទាំងប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក ហើយខ្ញុំនឹងបានសម្រេចនៅថ្ងៃទីបី
ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។
អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ
ហើយគ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ដ្បិតនៅក្រោមមេឃគ្មានឈ្មោះណាទៀត ដែលព្រះជាម្ចាស់បានប្រទានមកក្នុងចំណោមមនុស្ស ដើម្បីឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ»។
រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។
ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវក ដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
ប៉ុន្ដែមិនមែនមនុស្សទាំងអស់បានស្ដាប់តាមដំណឹងល្អទេ ព្រោះលោកអេសាយនិយាយថា៖ «ឱព្រះអម្ចាស់អើយ! តើអ្នកណាជឿសេចក្ដីប្រកាសរបស់យើង?»
ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំសម្រាប់ការនាំសាសន៍ដទៃឲ្យស្ដាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ
រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។
អរព្រះគុណព្រះជាម្ចាស់ណាស់ ពីដើមអ្នករាល់គ្នាជាបាវបម្រើរបស់បាប ប៉ុន្ដែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តតាមគំរូនៃសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល
និងអស់ទាំងកម្ពស់ដែលងើបប្រឆាំងនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ ព្រមទាំងនាំគ្រប់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រិស្ដ
ដូច្នេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់ជាដរាបមកហើយ មិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្ដែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យកាន់តែខ្លាំងឡើងថែមទៀតចុះ
នៅក្នុងអណ្ដាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។
សូមឲ្យព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលព្រះអង្គស្រឡាញ់យើង ព្រមទាំងប្រទានសេចក្ដីកម្សាន្ដចិត្ដដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរតាមរយៈព្រះគុណ
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
តើពួកទេវតាទាំងអស់នោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់មកសម្រាប់បម្រើអស់អ្នកដែលត្រូវទទួលបានសេចក្ដីសង្រ្គោះទុកជាមរតកទេឬ?
ដ្បិតព្រះជាម្ចាស់បានផ្គត់ផ្គង់អ្វីប្រសើរជាងនោះដល់យើង ដើម្បីកុំឲ្យអ្នកទាំងនោះគ្រប់លក្ខណ៍ដោយគ្មានយើង។
ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។
ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
ហើយដើម្បីនាំកូនជាច្រើនមកទទួលសិរីរុងរឿង នោះស័ក្ដិសមឲ្យព្រះជាម្ចាស់ដែលអ្វីៗទាំងអស់បានកើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ ធ្វើឲ្យម្ចាស់នៃសេចក្ដីសង្រ្គោះរបស់ពួកគេបានគ្រប់លក្ខណ៍តាមរយៈការរងទុក្ខលំបាក។
តើឲ្យយើងរួចខ្លួនបានយ៉ាងដូចម្តេច នៅពេលដែលយើងធ្វេសប្រហែសនឹងសេចក្ដីសង្គ្រោះដ៏ធំនេះ? ដ្បិតព្រះអម្ចាស់បានប្រកាសជាលើកដំបូងអំពីសេចក្ដីសង្គ្រោះនេះ ហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរ
ព្រះអង្គមិនបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ តែបានយកឈាមរបស់ព្រះអង្គផ្ទាល់ចូលក្នុងទីបរិសុទ្ធបំផុតតែម្ដងជាការស្រេច ទាំងទទួលបានសេចក្ដីប្រោសលោះដ៏អស់កល្បជានិច្ច។
ហេតុនេះហើយបានជាព្រះអង្គជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅទទួលបានមរតកដ៏អស់កល្បជានិច្ចដែលបានសន្យា ដោយព្រះអង្គសោយទិវង្គត ដើម្បីលោះគេឲ្យរួចពីការល្មើសទាំងឡាយដែលបានប្រព្រឹត្តកាលនៅក្រោមកិច្ចព្រមព្រៀងមុន។
ព្រះគ្រិស្ដក៏ថ្វាយអង្គទ្រង់តែមួយដង ដើម្បីដកយកបាបចេញពីមនុស្សជាច្រើនជាយ៉ាងនោះដែរ ព្រះអង្គនឹងបង្ហាញខ្លួនជាលើកទីពីរ ប៉ុន្ដែគ្មានការដកយកបាបទៀតទេ គឺសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ។
អ្នករាល់គ្នាបានជម្រះចិត្ដរបស់ខ្លួនឲ្យបានបរិសុទ្ធដោយស្ដាប់បង្គាប់តាមសេចក្ដីពិត ដើម្បីឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំងដោយចិត្ដបរិសុទ្ធចុះ
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។
ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចុះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង សម្រាប់ជីវិតអស់កល្បជានិច្ច។