Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 5:8 - Khmer Christian Bible

8 ទោះបី​ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ​ ក៏​ព្រះអង្គ​រៀន​ស្ដាប់បង្គាប់​តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ទោះបី​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏ដោយ ក៏​ព្រះអង្គ​បាន​រៀនឲ្យចេះ​ស្ដាប់បង្គាប់​តាមរយៈ​អ្វីដែល​ព្រះអង្គ​បាន​រងទុក្ខ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទោះ​បើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​រៀន​ស្តាប់​បង្គាប់ តាម​រយៈការ​ដែល​ព្រះ‌អង្គ​រង​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ថ្វី‌ដ្បិត​តែ​ព្រះអង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ក៏​ព្រះអង្គ​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយ‌សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ថ្វី​ដ្បិត​តែ​អ៊ីសា​ជា​បុត្រា​ក៏​ដោយ គាត់​ក៏​បាន​រៀន​ស្ដាប់​បង្គាប់​ដោយ​រង‌ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង




ហេព្រើរ 5:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​


គ្មាន​អ្នកណា​ដក​យក​ជីវិត​ពី​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​លះបង់​ជីវិត​ដោយ​ខ្លួន​ខ្ញុំ​វិញ​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​លះបង់​ជីវិត​នេះ​ ហើយ​ក៏​មាន​សិទ្ធិ​អំណាច​ទទួល​យក​វិញ​ដែរ​ ហើយ​សេចក្ដី​បង្គាប់​នេះ​ ខ្ញុំ​បាន​ទទួល​ពី​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មក»។​


បើ​អ្នក​រាល់គ្នា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​កាន់​តាមបញ្ញត្តិ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែរ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អាហារ​របស់​ខ្ញុំ​ គឺ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សម្រេច​


ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថានសួគ៌​មក​ មិន​មែន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​


ព្រះអង្គ​បាន​បន្ទាប​ខ្លួន​ ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត​ គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។​


ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈព្រះរាជ​បុត្រា​ដែល​ព្រះអង្គ​បាន​តែង​តាំង​ជា​អ្នក​ស្នង​មរតក​លើ​របស់​សព្វ​សារពើ​ ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​លោក​តាមរយៈ​ព្រះរាជ​បុត្រា​ដែរ។​


ដ្បិត​តើ​ព្រះជាម្ចាស់​ធ្លាប់​មាន​បន្ទូល​ទៅ​កាន់​ទេវតា​ណា​ដែរ‍​ឬ​ទេ​ ថា៖​ «ព្រះអង្គ​ជា​បុត្រ​របស់​យើង​ យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ»​ ឬ​ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​គេ​ ហើយ​គេ​នឹង​ធ្វើ​ជា​បុត្រ​របស់​យើង»?​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​អំពីព្រះ​រាជ​បុត្រា​ថា៖​ «ឱ​ព្រះជាម្ចាស់​អើយ!​ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ដំបង​រាជ្យ​នៃ​នគរ​របស់​ព្រះអង្គ​ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​សុចរិត។​


ប៉ុន្ដែ​ព្រះគ្រិស្ដ​វិញ​ ស្មោះត្រង់​ក្នុង​នាម​ជា​ព្រះរាជ​បុត្រា​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់‍​ ហើយ​យើង​ជា​ដំណាក់​របស់​ព្រះអង្គ​ ប្រសិន​បើ​យើង​រក្សា​ការ​ជឿជាក់​ និង​មោទនភាព​របស់​យើង​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់ខ្ជួន​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម