ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ
វិវរណៈ 16:18 - Khmer Christian Bible នោះក៏មានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំងដែលមិនធ្លាប់កើតមានចាប់តាំងពីមនុស្សកើតមកនៅលើផែនដី គឺជាការរញ្ជួយផែនដីយ៉ាងខ្លាំង និងធំសម្បើម។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និងរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មានរញ្ជួយផែនដីដ៏ខ្លាំងដល់ម្ល៉េះកើតឡើង តាំងពីមានមនុស្សនៅលើផែនដីនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំង តាំងពីមានមនុស្សនៅផែនដីមក មិនដែលមានរញ្ជួយផែនដីយ៉ាងខ្លាំងដូច្នេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានផ្លេកបន្ទោរ សូរសំឡេង នឹងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ អាល់គីតាប ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ |
ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយមួយភាគដប់នៃក្រុងនោះបានដួលរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ដោយសារការរញ្ជួយផែនដីនោះ រីឯអ្នកដែលសល់ពីស្លាប់បានភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់នៃស្ថានសួគ៌។
ពេលនោះព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានសួគ៌បើកចំហ ហើយក៏ឃើញហិបនៃកិច្ចព្រមព្រៀងរបស់ព្រះអង្គនៅក្នុងព្រះវិហារ រួចមានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ មានការរញ្ជួយផែនដី និងមានព្រឹលធ្លាក់យ៉ាងខ្លាំង។
មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយមានចង្កៀងប្រាំពីរកំពុងឆេះនៅពីមុខបល្ល័ង្កនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំក៏ឃើញថា មានការរញ្ជួយដីយ៉ាងខ្លាំងកើតឡើង ដួងអាទិត្យត្រលប់ជាងងឹតដូចជាក្រណាត់ធ្វើពីរោមពណ៌ខ្មៅ ហើយលោកខែទាំងមូលក៏ត្រលប់ដូចជាឈាម
ទេវតានោះបានយកពានមក ហើយយកភ្លើងពីកន្លែងថ្វាយតង្វាយមកដាក់ពេញពាននោះ រួចក៏បោះទៅលើផែនដី នោះកើតមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ និងរញ្ជួយផែនដី។