កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
លូកា 2:20 - Khmer Christian Bible ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកគង្វាលក៏ត្រឡប់ទៅវិញទាំងលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះ ដោយព្រោះសេចក្ដីទាំងអស់ដែលពួកគេបានឮ និងបានឃើញនោះ ដូចដែលទូតសួគ៌បានប្រាប់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកគង្វាលក៏វិលត្រឡប់ទៅវិញ ទាំងថ្វាយសិរីល្អ ហើយសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញ ដូចជាទេវតាបានប្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក។ អាល់គីតាប បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញ បានឮ ស្របតាមសេចក្ដីដែលម៉ាឡាអ៊ីកាត់បានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។ |
កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
លោកប្រកាសថា៖ «ព្រះអង្គយាងមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដសមនឹងឱនស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង
ភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គទាំងសរសើរតម្កើងព្រះជាម្ចាស់ ឯមនុស្សទាំងអស់ដែលបានឃើញ ក៏ថ្វាយការសរសើរដល់ព្រះជាម្ចាស់។
ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»