លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំ និងលោកលូគាស លោកយ៉ាសុន លោកសូសិប៉ាត្រុស ជាសាច់ញាតិរបស់ខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
រ៉ូម 16:9 - Khmer Christian Bible សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខអើបាន់អ្នករួមការងារជាមួយយើងក្នុងព្រះគ្រីស្ទ និងស្តាឃីសជាទីស្រឡាញ់របស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោកអ៊ើបាន់ ជាអ្នករួមការងារជាមួយយើង ក្នុងព្រះគ្រីស្ទ និងលោកស័តាឃីស ជាស្ងួនភ្ងារបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើព្រះគ្រិស្តរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ នឹងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ អាល់គីតាប សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើអាល់ម៉ាហ្សៀសរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ |
លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំ និងលោកលូគាស លោកយ៉ាសុន លោកសូសិប៉ាត្រុស ជាសាច់ញាតិរបស់ខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
សូមជម្រាបសួរដល់លោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ និងជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដែរ អ្នកទាំងពីរជាអ្នកដែលមានកេរិ៍្ដឈ្មោះក្នុងចំណោមពួកសាវក ព្រមទាំងបានជឿព្រះគ្រិស្ដមុនខ្ញុំទៀតផង។
ហើយបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នា នោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ នឹងប្រោសរូបកាយដែលតែងតែស្លាប់របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា។
ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុនត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប)
ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ