ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង»។
យ៉ាកុប 1:26 - Khmer Christian Bible បើអ្នកណាគិតថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតរបស់ខ្លួន អ្នកនោះបញ្ឆោតចិត្តខ្លួនឯងហើយ រីឯសាសនាដែលអ្នកនោះកាន់ក៏គ្មានប្រយោជន៍ដែរ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្នកកាន់សាសនា ប៉ុន្តែមិនចេះទប់អណ្ដាតរបស់ខ្លួន គឺបែរជាបញ្ឆោតចិត្តខ្លួនវិញ នោះសាសនារបស់អ្នកនោះក៏ឥតប្រយោជន៍ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនរណាម្នាក់នឹកស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតសោះ អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយ ឯសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទទេ អាល់គីតាប ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ |
ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង»។
ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង។
ដូច្នេះចូរប្រយ័ត្នចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាន នឹងត្រូវដកយកពីអ្នកនោះវិញ សូម្បីតែអ្វីដែលអ្នកនោះគិតថាមានផង»។
លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ
អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះដោយសារដំណឹងល្អនោះដែរ បើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូលដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើមិនដូច្នេះទេ អ្នករាល់គ្នាជឿគ្មានប្រយោជន៍ឡើយ
ចូរកុំបញ្ឆោតខ្លួនឯងឡើយ បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញានៅក្នុងលោកិយនេះ ចូរឲ្យអ្នកនោះត្រលប់ជាល្ងង់ខ្លៅចុះ ដើម្បីឲ្យគាត់មានប្រាជ្ញា
រីឯពួកអ្នកដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ ហើយពួកអ្នកដែលទំនងជាអ្នកមុខអ្នកការក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ
ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។
តើអ្នករាល់គ្នារងទុក្ខច្រើនដល់ម្ល៉េះដោយឥតប្រយោជន៍ឬ? ប្រហែលជាឥតប្រយោជន៍មែនទេដឹង។
ដ្បិតបើអ្នកណាគិតថាខ្លួនជាអ្វីមួយ ប៉ុន្ដែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
កុំឲ្យមានពាក្យអាក្រក់ណាចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយពាក្យល្អៗសម្រាប់ការស្អាងចិត្ដតាមដែលត្រូវការ ដើម្បីផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់។
ហើយរឿងគួរខ្មាស សំដីចម្កួត ឬសំដីកំប្លែងអាសអាភាស ក៏មិនត្រូវឲ្យមានដែរ ព្រោះសេចក្ដីទាំងនោះមិនសមរម្យទេ ប៉ុន្ដែចូរមានសំដីអរព្រះគុណវិញ។
ចូរឲ្យអ្នករាល់គ្នាមានពាក្យសំដីល្អៗជានិច្ច ទាំងមានជាតិប្រៃផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងមនុស្សម្នាក់ៗយ៉ាងណា។
បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ
ចូរធ្វើជាអ្នកប្រព្រឹត្ដតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្ដាប់ ដោយបញ្ឆោតខ្លួនឯងនោះឡើយ
ឱ មនុស្សឥតប្រាជ្ញាអើយ! តើអ្នកចង់ដឹងដែរឬទេថា ជំនឿដែលគ្មានការប្រព្រឹត្ដិ គឺគ្មានប្រយោជន៍អ្វីឡើយ។
ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។