ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
ម៉ាថាយ 9:34 - Khmer Christian Bible ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ីបាននិយាយថា៖ «ម្នាក់នេះបណ្ដេញអារក្សដោយសារមេអារក្សទេ»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកផារិស៊ីនិយាយថា៖ “គាត់ដេញអារក្សដោយមេអារក្សទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកផារិស៊ីនិយាយថា៖ «អ្នកនេះដេញអារក្ស ដោយសារមេអារក្សទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញអារក្សបានដូច្នេះមកពីស្ដេចអារក្សប្រគល់អំណាចឲ្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកផារិស៊ីនិយាយឡើងថា អ្នកនេះដេញអារក្ស ដោយសារតែមេអារក្សទេ។ អាល់គីតាប ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញអ៊ីព្លេសបានដូច្នេះមកពីស្ដេចអ៊ីព្លេសបានប្រគល់អំណាចឲ្យ»។ |
ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
ដ្បិតលោកយ៉ូហានបានមកទាំងមិនបរិភោគមិនផឹក ប៉ុន្ដែគេនិយាយថា លោកមានអារក្សចូល
បន្ទាប់មក គេបាននាំមនុស្សខ្វាក់ភ្នែក ហើយគ ដោយសារតែមានអារក្សចូលមកឯព្រះអង្គ រួចព្រះអង្គបានប្រោសគាត់ឲ្យជា។ ដូច្នេះ គាត់ក៏និយាយរួច ហើយមើលឃើញបានផង។
ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះ ពួកគេត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា។
រីឯគ្រូវិន័យដែលចុះមកពីក្រុងយេរូសាឡិមបាននិយាយថា «អ្នកនេះមានអារក្សបេលសេប៊ូលចូល ហើយអ្នកនេះបណ្ដេញអារក្សដោយសារមេអារក្ស»
ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សដោយសារមេអារក្សបេលសេប៊ូលទេតើ»
ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង