Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:34 - អាល់គីតាប

34 ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អ៊ីព្លេស​បាន​ប្រគល់​អំណាច​ឲ្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ប៉ុន្តែ​ពួកផារិស៊ី​និយាយថា​៖ “គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​និយាយ​ថា៖​ «ម្នាក់​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេអារក្ស​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​មេ​អារក្ស​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​មេ​អារក្ស​ទេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិស្ស​ចេះ​បាន​ដូច​តួន ហើយ​អ្នក​បម្រើ​បាន​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ដាក់​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា អ៊ីព្លេស ទៅ​ហើយ គេ​មុខ​ជា​ដាក់​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។


យ៉ាង​ណា​មិញ យ៉ះយ៉ា​បាន​មក​គាត់​តម​អាហារ តម​សុរា តែ​គេ​ថា​គាត់​មាន​អ៊ីព្លេស​ចូល


ពេល​នោះ មាន​គេ​នាំ​បុរស​អ៊ីព្លេស​ចូល​ម្នាក់​មក​ជួប​អ៊ីសា។ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ អ៊ីសា​ប្រោស​គាត់​ឲ្យ​ជា​គាត់​ក៏​និយាយ​បាន និង​ឃើញ​ទៀត​ផង។


ប្រសិន​បើ​ខ្ញុំ​ដេញ​អ៊ីព្លេស ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អ៊ីព្លេស ដោយ​អាង​លើ​នរណា​វិញ?។ ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំ‌ខាន។


ពួក​តួន ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អ៊ីព្លេស​ដូច្នេះ ព្រោះ​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ»។


ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ ព្រោះ​បេលសេប៊ូល​ជា​ស្ដេច​អ៊ីព្លេស​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។


អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ។


បណ្ដា‌ជន​តប​ទៅ​អ៊ីសា​ថា៖ «អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​ហើយ បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​អ្នក?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម