ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
ម៉ាកុស 6:31 - Khmer Christian Bible ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាមកកន្លែងមួយស្ងាត់ដាច់ពីគេ ដើម្បីឲ្យខ្លួនអ្នករាល់គ្នាបានសម្រាកបន្ដិច» ព្រោះមនុស្សចេញចូលច្រើនពេក រកតែពេលបរិភោគក៏មិនបាន ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មក៍! ចូរអ្នករាល់គ្នាសម្រាកបន្តិចនៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមអ្នកចុះ”។ ដ្បិតមានមនុស្សជាច្រើនមកជាបន្តបន្ទាប់ ដូច្នេះសូម្បីតែពេលហូបក៏គ្មានផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង អាល់គីតាប មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យអ៊ីសា និងពួកសិស្ស រកពេលបរិភោគពុំបានសោះ។ អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្ដិចសិន»។ |
ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
ប៉ុន្ដែបុរសនោះបានចេញទៅ រួចក៏ចាប់ផ្ដើមប្រកាសអំពីការជាច្រើន និងបានផ្សព្វផ្សាយអំពីរឿងនេះ ដូច្នេះព្រះអង្គមិនអាចយាងចូលក្នុងក្រុងដោយចំហទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅក្រុងត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទីបានមករកព្រះអង្គ។
ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជនក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន
ព្រះយេស៊ូបានចាកចេញជាមួយសិស្សរបស់ព្រះអង្គទៅឯបឹង ហើយមានមនុស្សច្រើនកុះករមកពីស្រុកកាលីឡេបានដើរតាមព្រះអង្គ ក៏មានមនុស្សមកពីស្រុកយូដា
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូក៏យាងទៅត្រើយម្ខាងនៃបឹងកាលីឡេ គឺបឹងទីបេរាស