ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់»
ម៉ាកុស 5:32 - Khmer Christian Bible ប៉ុន្ដែព្រះអង្គនៅតែមើលជុំវិញ រកមើលអ្នកដែលបានពាល់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គទតមើលជុំវិញ ដើម្បីឲ្យឃើញអ្នកដែលធ្វើការនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គទតមើលជុំវិញ រកមើលអ្នកណាដែលបានពាល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូទតមើលជុំវិញ ដើម្បីឲ្យដឹងថា អ្នកណាបានពាល់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ងាកទតទីជុំវិញ នឹងរកអ្នកណាដែលបានធ្វើការនោះ អាល់គីតាប អ៊ីសាមើលជុំវិញដើម្បីឲ្យដឹងថា អ្នកណាបានពាល់គាត់។ |
ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់»
ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូក៏ឃើញមនុស្សជាច្រើនប្រជ្រៀតលោកគ្រូដែរ ម្ដេចក៏សួរថា តើអ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ?»
ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលប្រាប់ការពិតទាំងស្រុង