Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:31 - Khmer Christian Bible

31 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​លោក​គ្រូ​ដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ “លោក​ឃើញ​ហ្វូងមនុស្ស​ប្រជ្រៀត​លោក​ហើយ ម្ដេចក៏​សួរថា​: ‘នរណា​ពាល់​ខ្ញុំ​?’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ​ឃើញ​ហើយ​ថា បណ្ដាជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ ម្តេច​បាន​ជា​លោក​គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​តួន​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​សួរ​ថា អ្នក​ណា​ពាល់​តួន​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង។​


ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​


ប៉ុន្ដែ​ព្រះអង្គ​នៅ​តែ​មើល​ជុំវិញ​ រក​មើល​អ្នក​ដែល​បាន​ពាល់​ព្រះអង្គ​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​


នៅ​ពេល​ថ្ងៃ​ចាប់ផ្ដើម​ជ្រេ​ សាវក​ទាំង​ដប់​ពីរ​បាន​ចូល​មក​ជិត​ទូល​ព្រះអង្គ​ថា៖​ «សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​ស្រុក​ភូមិ​ និង​ស្រែ​ចម្ការ​នៅ​ជុំវិញ​ ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់នៅ​ ដ្បិត​កន្លែង​នេះ​នៅ​ដាច់​ពី​គេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម