Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:33 - Khmer Christian Bible

33 ស្ដ្រី​នោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ ក៏​មក​ទាំង​ភ័យ​ញ័រ​ និង​ក្រាប​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ទូល​ប្រាប់​ការ​ពិត​ទាំង​ស្រុង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ស្ត្រី​នោះ​ដឹង​អ្វីដែល​បាន​កើតឡើង​ដល់​ខ្លួននាង ក៏​មក​ទាំង​ភ័យញ័រ ហើយ​ក្រាបចុះ​នៅមុខ​ព្រះអង្គ ទូល​ការពិត​ទាំងស្រុង​ដល់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប៉ុន្តែ ស្ត្រី​នោះ​ដឹង​ពី​ហេតុ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង នាង​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​ភ័យ​ញ័រ រួច​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ឯ​ស្ត្រី​នោះ​នាង​ដឹង​ការ​ដែល​កើត​មក​ក្នុង​ខ្លួន​ហើយ ក៏​មក​ទាំង​ភ័យ​ញ័រ ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាម​ត្រង់​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ស្ដ្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ដល់​ជើង​អ៊ីសា ហើយ​ប្រាប់​ការ​ពិត​ទាំង​អស់​ដល់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​


ប៉ុន្ដែ​ព្រះអង្គ​នៅ​តែ​មើល​ជុំវិញ​ រក​មើល​អ្នក​ដែល​បាន​ពាល់​ព្រះអង្គ​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​ និង​ជា​ពី​ជំងឺ​របស់​នាង​ចុះ»។​


កាល​លោក​សាការី​ឃើញ​ គាត់​ក៏​តក់​ស្លុត​ ហើយ​មាន​សេចក្ដី​ភ័យខ្លាច​


នាង​រារែក​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​សំដី​នេះ​ និង​បាន​រិះ​គិត​អំពី​ពាក្យ​ជម្រាប​សួរ​នេះ​ថា​ តើ​មាន​ន័យ​ដូច​ម្ដេច។​


កាល​ស្ដ្រី​នោះ​ដឹង​ថា​ នាង​លាក់​មិន​ជិត​ ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅ​ពី​មុខ​ព្រះអង្គ​ ហើយ​នាង​រៀប​រាប់​ប្រាប់​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​អំពី​មូល​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះអង្គ​ និង​អំពី​របៀប​ដែល​នាង​បាន​ជា​ភ្លាមៗ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម