ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។
ម៉ាកុស 15:19 - Khmer Christian Bible ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។ ព្រះគម្ពីរខ្មែរសាកល ពួកគេវាយព្រះសិររបស់ព្រះអង្គនឹងដើមត្រែង ស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គម្ដងហើយម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកដើមត្រែងវាយព្រះសិរព្រះអង្គ ស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង អាល់គីតាប គេយកផ្ដៅវាយក្បាលអ៊ីសា គេស្ដោះទឹកមាត់ដាក់គាត់ ព្រមទាំងលុតជង្គង់ថ្វាយបង្គំគាត់ថែមទៀតផង។ |
ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។
ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។
អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង
រួចពួកគេចាប់ផ្ដើមគំនាប់ព្រះអង្គ ដោយចំអកថា៖ «សូមថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!»
កាលពួកគេចំអកឲ្យព្រះអង្គរួចហើយ ក៏ដោះសំពត់ពណ៌ស្វាយពីព្រះអង្គ និងបានបំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចក៏នាំព្រះអង្គចេញ ដើម្បីយកទៅឆ្កាង។
ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
កាលស្ដេចហេរ៉ូឌ និងពួកទាហានរបស់ស្ដេចចំអកមើលងាយព្រះអង្គរួច ក៏ពាក់អាវភ្លឺរលោងឲ្យព្រះអង្គ ហើយក៏បញ្ជូនព្រះអង្គទៅឲ្យលោកពីឡាត់វិញ។
តើព្រះជាម្ចាស់មានបន្ទូលឆ្លើយទៅគាត់យ៉ាងដូចម្ដេច? គឺព្រះអង្គឆ្លើយថា៖ «យើងបានរក្សាមនុស្សប្រាំពីរពាន់នាក់ទុកសម្រាប់យើង ជាពួកអ្នកដែលមិនលុតជង្គង់នៅចំពោះមុខព្រះបាល»។
ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលត់ចុះនៅក្នុងព្រះនាមព្រះយេស៊ូ
ដូច្នេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅក្រៅជំរំ ទាំងផ្ទុកសេចក្ដីត្មះតិះដៀលរបស់ព្រះអង្គចុះ