ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប
កិច្ចការ 23:6 - Khmer Christian Bible ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ី និងគណៈផារិស៊ី ដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់» ព្រះគម្ពីរខ្មែរសាកល នៅពេលប៉ូលឃើញថា ពួកគេមួយប៉ែកជាពួកសាឌូស៊ី និងមួយប៉ែកទៀតជាពួកផារិស៊ី គាត់ក៏ស្រែកឡើងនៅកណ្ដាលក្រុមប្រឹក្សាថា៖ “បងប្អូនអើយ! ខ្ញុំជាពួកផារិស៊ីម្នាក់ ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំកំពុងត្រូវបានកាត់ក្ដីអំពីសេចក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់មនុស្សស្លាប់!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលប៉ុលបានដឹងថា ពួកគេ១ចំណែកជាពួកសាឌូស៊ី ហើយ១ចំណែកទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងឡើងក្នុងពួកក្រុមជំនុំថា បងប្អូនរាល់គ្នាអើយ ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី ខ្ញុំជាប់ជំនុំជំរះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ អាល់គីតាប ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ |
ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប
នៅថ្ងៃនោះ ពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថា គ្មានការរស់ឡើងវិញ បានចូលមកជិតព្រះអង្គសួរ
ប៉ុន្ដែពេលឃើញពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីគាត់ គាត់ក៏និយាយទៅគេថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានអ្នករាល់គ្នាឲ្យរត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ?
«ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាល ហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ
នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់អំពីហេតុផលដែលជនជាតិយូដាចោទប្រកាន់លោកប៉ូល មេបញ្ជាការក៏ដោះលែងលោកប៉ូល ហើយបញ្ជាពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាកំពូលទាំងអស់ឲ្យជួបជុំគ្នា រួចក៏នាំលោកប៉ូលមកឲ្យឈរនៅចំពោះមុខអ្នកទាំងនោះ។
សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។
លោកប៉ូលក៏សម្លឹងមើលទៅក្រុមប្រឹក្សាកំពូល រួចនិយាយថា៖ «បងប្អូនអើយ! ខ្ញុំបានរស់នៅចំពោះព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ ដោយមនសិការល្អទាំងអស់»
ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយក្រុមប្រឹក្សាកំពូល ប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោក ហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វា ឲ្យបានច្បាស់ថែមទៀត រីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់»
គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដាបានព្រមព្រៀងគ្នាសុំឲ្យលោកនាំលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាកំពូលនៅថ្ងៃស្អែក ហាក់ដូចជាចង់សាកសួរអំពីរឿងក្ដីរបស់គាត់ឲ្យបានច្បាស់ថែមទៀត
ពេលគាត់និយាយដូច្នេះហើយ នោះក៏មានការឈ្លោះប្រកែករវាងពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី ហើយអង្គប្រជុំបានបែកបាក់គ្នា
ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។
លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។
ដោយសារមូលហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីជួប និងពិភាក្សាគ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»
ខ្ញុំកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ ហើយខាងគម្ពីរវិន័យ ខ្ញុំជាអ្នកខាងគណៈផារិស៊ី
គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ
យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន