ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ស្តេច និង​ពួក​ទ័ព​របស់​ទ្រង់ បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល​ងាយ​ដល់​ដាវីឌ​ថា៖ «ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កម្ចាត់​ឯង​បាន​ដែរ» ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​កង‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម។ ជន‌ជាតិ​យេ‌ប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទីក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​ឲ្យ​ថយ​ក្រោយ​វិញ​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ព្រះ‌បាទ​ដាវីឌ​មិន​អាច​ដណ្ដើម​យក​ទីក្រុង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះស្តេចហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល‌ងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ នឹង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត ព្រម​ទាំង​កង‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម។ ជន‌ជាតិ​យេ‌ប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ស្តេច​ទត​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទី‌ក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​ឲ្យ​ថយ​ក្រោយ​វិញ​បាន​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ទត​មិន​អាច​ដណ្តើម​យក​ទី‌ក្រុង​បាន​ឡើយ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 5:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។


ដោយ‌សារ​ពឹង​ដល់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​អាច​រត់​ចូល​ទៅ​តទល់​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​អាច​លោត​រំលង​កំផែង​បាន។


ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្ម​ដា​នៅ​វាល​អើយ យើង​ទាស់​នឹង​អ្នក​ហើយ អ្នក​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន?


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល​របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​អ្នក ឲ្យ​សល់​តែ​អ្នក​របួស​ក៏​ដោយ ក៏​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។


លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក


ដូច្នេះ ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ផ្ញើ​សារ​ទៅ​ព្រះ​បាទ​ហូហាំ​ជា​ស្តេច​ក្រុង​ហេប្រុន និង​ព្រះ​បាទ​ពារ៉ាម​ជា​ស្តេច​ក្រុង​យ៉ារមុត ព្រះ​បាទ​យ៉ាភា​ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ព្រះ​បាទ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា៖


ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ។ ដូច្នេះ សាសន៍​យេប៊ូស​បានរស់​នៅ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​នោះ ប្រជាជន​យូដា​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ដុត​ទី​ក្រុងនោះ​ចោល។