នោះស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «កុំលាក់សេចក្ដីណាដែលយើងសួរនាងឡើយ» នាងទូលតបថា៖ «សូមព្រះករុណាជាម្ចាស់ មានរាជឱង្ការមកចុះ»។
២ សាំយូអែល 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណានឹងធ្វើឲ្យខ្ញុំម្ចាស់បានស្ងប់ ដ្បិតព្រះរាជារបស់ខ្ញុំម្ចាស់ ប្រៀបដូចជាទេវតារបស់ព្រះ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណា ក៏គង់ជាមួយព្រះករុណាដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។ អាល់គីតាប ខ្ញុំនឹកថា សំដីរបស់ស្តេចពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតស្តេចប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះ ស្តេចស្គាល់ល្អស្គាល់អាក្រក់។ សូមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចនៅជាមួយស្តេច!»។ |
នោះស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «កុំលាក់សេចក្ដីណាដែលយើងសួរនាងឡើយ» នាងទូលតបថា៖ «សូមព្រះករុណាជាម្ចាស់ មានរាជឱង្ការមកចុះ»។
យ៉ូអាប់ជាអ្នកបម្រើរបស់ទ្រង់បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញាដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន»។
តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបម្រើ នៅចំពោះទ្រង់វិញ ឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សម្រេចតាមតែព្រះហឫទ័យចុះ។
ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបម្រើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វីស្រែករកព្រះករុណាទៀត?»
ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។
តើមានអំពើទុច្ចរិតណានៅអណ្ដាតខ្ញុំឬ? តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬ។
មានឡសម្រាប់សម្រង់ប្រាក់ ហើយមានភ្លើងសម្រាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែ សេចក្ដីដែលគេសរសើរពីអ្នកនោះ។
ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
យើងខ្ញុំធ្លាប់ស្តាប់បង្គាប់លោកម៉ូសេក្នុងគ្រប់ការទាំងអស់យ៉ាងណា យើងក៏នឹងស្តាប់បង្គាប់តាមលោកយ៉ាងណានោះដែរ។ សូមឲ្យតែព្រះយេហូវ៉ា ជាព្រះរបស់លោក បានគង់ជាមួយលោក ដូចព្រះអង្គបានគង់ជាមួយលោកម៉ូសេចុះ!
ព្រះបាទអ័គីសមានរាជឱង្ការតបទៅដាវីឌថា៖ «យើងដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះយើង ប្រៀបដូចជាទេវតារបស់ព្រះ ប៉ុន្តែ ពួកមេដឹកនាំភីលីស្ទីនបានសម្រេចថា "អ្នកមិនត្រូវឡើងទៅទីចម្បាំងជាមួយយើងឡើយ"។