ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ព្រោះខ្ញុំដឹងច្បាស់ថា ដែលទ្រង់ដួលដូច្នេះ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងដែលនៅព្រះហស្តរបស់ទ្រង់ ក៏ខ្ញុំបានយកមកជូនលោកជាម្ចាស់ខ្ញុំ»។
២ សាំយូអែល 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បង្គាប់មកខ្ញុំថា "ចូរមកជិតនេះ សម្លាប់យើងទៅ ដ្បិតយើងរស់នៅវេទនាខ្លាំងណាស់ ក៏កាន់តែល្វើយណាស់ហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះរាជាបង្គាប់មកខ្ញុំបាទថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្ដី ក៏យើងកាន់តែល្វើយទៅៗ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់បង្គាប់មកខ្ញុំថា ចូរមកជិតនេះ ហើយសំឡាប់យើងទៅ ដ្បិតដែលយើងរស់នៅ នោះមានសេចក្ដីទុក្ខគ្របសង្កត់ខ្លាំងណាស់ អាល់គីតាប ពេលនោះ ស្តេចបង្គាប់មកខ្ញុំថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្តី ក៏យើងកាន់តែល្វើយទៅៗ”។ |
ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ព្រោះខ្ញុំដឹងច្បាស់ថា ដែលទ្រង់ដួលដូច្នេះ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងដែលនៅព្រះហស្តរបស់ទ្រង់ ក៏ខ្ញុំបានយកមកជូនលោកជាម្ចាស់ខ្ញុំ»។
រួចស្ដេចមានរាជឱង្ការសួរថា "ឯងជាអ្នកណា?" ខ្ញុំទូលឆ្លើយថា "ទូលបង្គំជាសាសន៍អាម៉ាឡេក"។
បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកគេមកមើលងាយយើង» តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ។
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។
ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
ស្តេចសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកនេះ មកកាប់ចាក់ ហើយមើលងាយដល់យើង»។ ប៉ុន្តែ អ្នកកាន់គ្រឿងសស្រ្តាវុធរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះ ស្តេចសូលក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ