Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ដែល​ទ្រង់​ដួល​ដូច្នេះ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ និង​កង​ដែល​នៅ​ព្រះ‌ហស្ត​របស់​ទ្រង់ ក៏​ខ្ញុំ​បាន​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​បាទ​ចូល​ទៅ​ជិត ហើយ​ធ្វើ​គុត​ព្រះ‌រាជា​ទៅ ដ្បិត​ខ្ញុំ​បាទ​ដឹង​ច្បាស់​ថា ដោយ​ស្ដេច​បរា‌ជ័យ​ដូច្នេះ ទ្រង់​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ខ្ញុំ​បាទ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្ដេច ដែល​ខ្ញុំ​បាទ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ដោយ​ខ្ញុំ​ដឹង​ពិត​ថា ដែល​ទ្រង់​ដួល​ដូច្នេះ​ហើយ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ នឹង​កង‌កន់​ដែល​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ខ្ញុំ​បាន​នាំ​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​ចូល​ទៅ​ជិត ហើយ​សម្លាប់​ស្តេច​ទៅ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ដោយ​ស្តេច​បរា‌ជ័យ​ដូច្នេះ គាត់​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ខ្ញុំ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្តេច ដែល​ខ្ញុំ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​មាន​ប្រ‌សាសន៍​ថា៖ «សូម​ឲ្យ​ឈាម​របស់​អ្នក​ធ្លាក់​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា "ខ្ញុំ​បាន​សម្លាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"»។


ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា "ចូរ​មក​ជិត​នេះ សម្លាប់​យើង​ទៅ ដ្បិត​យើង​រស់​នៅ​វេទនា​ខ្លាំង​ណាស់ ក៏​កាន់​តែ​ល្វើយ​ណាស់​ហើយ"។


ព្រះបាទ​ដាវីឌ​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច របស់​គេ មក​បំពាក់​លើ​ព្រះ‌សិររបស់​ព្រះ​បាទ​ដាវីឌ​វិញ មកុដ​នោះ​មាន​ទម្ងន់​ជា‌មួយ​ហាប​មាស ដាំ​ដោយ​ត្បូង​មាន​តម្លៃ​ផ្សេងៗ រួច​ស្ដេច​នាំ​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក។


លោក​នាំ​បុត្រា​របស់​ស្ដេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់ ដល់​ទ្រង់ តាំង​ឡើង​ជា​ស្ដេច ហើយ​ចាក់​ប្រេង រួច​គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។


ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ដូអេក​ថា៖ «ចូរ​ទៅ​សម្លាប់​ពួក​សង្ឃ​ទាំង​នោះ​ទៅ»។ ដូច្នេះ ដូអេក ជា​សាសន៍​អេដុម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សម្លាប់​ស្លាប់​អស់​ប៉ែតសិប​ប្រាំ​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត​ទេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម