ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ប្រដាប់‌ប្រដា​ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​គេ​មិន​ដឹង​ជា​ទម្ងន់​ប៉ុន្មាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហេតុ​នេះ គេ​ពុំ​អាច​គិត​ពី​ទម្ងន់​លង្ហិន​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នោះ ដែល​សាឡូម៉ូន​បាន​ធ្វើ​ប្រដាប់‌ប្រដា​ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​រក​ដឹង​ទំងន់​មិន​បាន។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហេតុ​នេះ គេ​ពុំ​អាច​គិត​ពី​ទម្ងន់​លង្ហិន​បាន​ទេ។

សូមមើលជំពូក



២ របា‌ក្សត្រ 4:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​មិន​បាន​ថ្លឹង​របស់​ទាំង​នោះ​ទេ ព្រោះ​មាន​ច្រើន​ក្រៃ‌លែង ហើយ​ដែល​លង្ហិន​ទាំង​នោះ​ទម្ងន់​ប៉ុណ្ណា នោះ​ក៏​គ្មាន​អ្នក​ណា​រក​ដឹង​បាន​ឡើយ។


ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។


ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល សម្រាប់​សន្លឹក​ទ្វារ ហើយ​សម្រាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន


ស្ដេច​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ ចន្លោះ​រវាង​ភូមិស៊ូកូថ និង​សារ‌ថាន។


រី​ឯ​សសរ​ទាំង​ពីរ សមុទ្រ​មួយ និង​គោ​លង្ហិន​ទាំង​ដប់ពីរដែល​នៅ​ពី​ក្រោម​សមុទ្រ ព្រម​ទាំង​ជើងទម្រ ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​សម្រាប់​ព្រះ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នោះ​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ។