ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
២ របាក្សត្រ 29:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរអេលីសាផានមានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភមានលោកសាការី និងលោកម៉ាថានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី នឹងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី នឹងម៉ាថានា អាល់គីតាប ក្នុងអំបូរអេលីសាផាន មានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភ មានលោកសាការីយ៉ា និងលោកម៉ាថានា។ |
ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖
គឺក្នុងពួកកូនចៅអេសាភ មានសាគើរ យ៉ូសែប នេថានា និងអ័សារេឡា សុទ្ធតែជាកូនអេសាភ ក៏នៅក្នុងបង្គាប់អេសាភដែរ គឺជាអ្នកដែលពោលតាមបង្គាប់ស្តេច។
អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សម្រាប់ការចម្រៀងក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា ដោយលេងឈិង ពិណ និងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន និងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច
ប្អូនប្រុសរបស់គាត់ ឈរនៅខាងស្តាំ ឈ្មោះអេសាភ ដែលជាកូនបេរេគា បេរេគាជាកូនសាំម៉ា
នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុន មានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា
ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
លោកម៉ូសេហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមារបស់លោកអើរ៉ុនមក បង្គាប់ថា៖ «ចូរមកសែងខ្មោចបងប្អូនរបស់អ្នកចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ»។