ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។
២ ពង្សាវតារក្សត្រ 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេនិយាយគ្នាថា៖ «យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅស្ងៀម បើយើងនៅចាំរហូតដល់ព្រឹក នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំរហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេនិយាយគ្នាថា យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅតែស្ងៀមវិញ បើយើងនៅចាំរហូតដល់ព្រឹកឡើង នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវចុះ អាល់គីតាប មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំ រហូតដល់ភ្លឺ អុលឡោះពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។ |
ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។
គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។
រីឯនៅមាត់ទ្វារក្រុងនោះ មានមនុស្សឃ្លង់ បួននាក់ គេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីយើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី?
ព្រោះព្រះអម្ចាស់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចម្បាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ គេនិយាយគ្នាថា៖ «មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត និងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ»។
ពេលពួកមនុស្សឃ្លង់នោះបានទៅដល់ទីបោះទ័ព ក៏ចូលទៅក្នុងតង់មួយ នាំគ្នាស៊ីផឹកទៅ រួចគេយកមាសប្រាក់ ក្រណាត់អាវ ទៅលាក់ទុក ក៏ត្រឡប់ទៅចូលក្នុងតង់ត៍មួយទៀត យករបស់ពីនោះទៅលាក់ទុកដែរ។
ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។
យើងទេតើដែលបានប្រកាសប្រាប់ ដល់ក្រុងស៊ីយ៉ូនពីដំបូងថា "មើលន៍! គេមកហើយ" យើងនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម ជាអ្នកដែលនឹងនាំដំណឹងល្អមក។
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែល ដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីង»។
ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ នោះអ្នករាល់គ្នាបានធ្វើបាបទាស់នឹងព្រះយេហូវ៉ា ហើយត្រូវដឹងប្រាកដថា បាបរបស់អ្នករាល់គ្នានឹងតាមអ្នករាល់គ្នាទាន់ជាមិនខាន។
ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់
កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។