Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 7:9 - អាល់គីតាប

9 មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ​ពួក​យើង​ដឹង​ដំណឹង‌ល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់‌ចាំ រហូត​ដល់​ភ្លឺ អុលឡោះ​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹង‌ល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​នោះ គេ​និយាយ​គ្នា​ថា៖ «យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​ស្ងៀម បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ ពួក​យើង​ដឹង​ដំណឹង‌ល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់‌ចាំ​រហូត​ដល់​ភ្លឺ ព្រះ‌ជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹង‌ល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​គេ​និយាយ​គ្នា​ថា យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​តែស្ងៀម​វិញ បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក​ឡើង នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​ចុះ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 7:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រ‌អែល​នោះ​ទៅ​ជម្រាប​ស្តេច​ស្រុក​ស៊ីរី។


មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។


នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្តី​ស្លាប់​នៅ​ទី​នេះ?


ពី​មុន​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​កង‌ពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចំបាំង និង​ទ័ព​សេះ ព្រម​ទាំង​កង‌ទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ​ពឹង​ទ័ព​របស់​ស្តេច​ជន‌ជាតិ​ហេត និង​ទ័ព​របស់​ស្តេច​ស្រុក​អេស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!»។


ក្រោយ​ពី​ដើរ​មើល​ជុំ‌វិញ​កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀក‌បំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។


ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។


យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់ ក្រុង​ស៊ីយ៉ូន​មុន​គេ ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម។


អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ម្ចាស់​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។


មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ! អ្នក​ស្រុក​យូដា​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ! ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្តី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។


ម៉ាឡា‌អ៊ីកាត់​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល មាន​អំណរ​ដ៏​លើស‌លប់។


ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម